អត្ថបទពាណិជ្ជកម្ម
​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ នឹង​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​សម្តែង​សៀក រយៈពេល​វែង​ជាងគេ​បំផុត នៅ​បាត់ដំបង នា​ចុង​សប្ដាហ៍​នេះ​
06, Mar 2021 , 11:39 am        
រូបភាព
​ហ្វារ បាន​សហការ​ជាមួយ សែ​ល​កាត សម្រាប់​ការសម្ដែង ២៤​ម៉ោង​នេះ ព្រមទាំង​ជួយ​រៃអង្គាស​ថវិកា​សម្រាប់​ហ្វារ​ផងដែរ​។​
 
​ហ្វារ​ពន្លឺ​សិល្បៈ ជា​សមាគម​មិន​រកប្រាក់​ចំណេញ មាន​ទីតាំងនៅ​ខេត្តបាត់ដំបង ដែលជា​ស្ថាប័ន​ដែល​បាន​បង្កើត​សិល្បៈ​សៀក​ដ៏​ល្បីល្បាញ​លំដាប់ថ្នាក់​ពិភពលោក​។ ហ្វារ នឹង​ប្តេជ្ញា សម្រេច​នូវ​បេសកម្ម​ដ៏​អស្ចារ្យ​មួយ​ក្នុងឆ្នាំនេះ នា​ថ្ងៃអាទិត្យ ទី​០៧ មីនា ម៉ោង​៨:០០​នាទី​ព្រឹក​ត​នេះ​។ សិល្បៈករ​សៀក នឹង​សម្តែង​នៅលើ​ឆាក​រយៈពេល ២៤​ម៉ោង និង​១​នាទី ដើម្បី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ទី​១០ ជូន​ដល់​ប្រទេស​កម្ពុជា លើ​ផ្នែក​សម្តែង​សៀក ដែលមាន​រយៈពេល​វែង​ជាងគេ​។ ប្រជាជន​កម្ពុជា អាចជួយ​គាំទ្រ​ហ្វារ​បាន ដោយ​ចូលរួម​ទស្សនា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ឬ​អាច​អញ្ជើញ​មក​ចូលរួម​ទស្សនា​ដោយផ្ទាល់​បាន ក្នុង​តង់​សម្តែង​របស់​យើង​នៅ​ខេត្តបាត់ដំបង​។​
 
​ការ​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​នេះ រៀបចំឡើង​ដោយ​កិច្ចសហការ​ជាមួយ ក្រុមហ៊ុន​សែ​ល​កាត ដើម្បីឱ្យ​អ្នក​គ្រប់គ្នា ដឹង​អំពី​វិ​ប​ត្ត​ថវិកា ដែល​ហ្វារ​កំពុង​ជួបប្រទះ​។​
 
​សែ​ល​កាត គឺជា​ក្រុមហ៊ុន​ទូរ​សព្ទ័​ចល័ត​ដ៏​មាន​មោទនភាព​របស់​ខ្មែរ បាន​សហការ​ជាមួយ​សមាគម​ហ្វារ បង្កើន​ទេ​ព្យ​កោសល​ក្នុងការ​ច្នៃប្រឌិត ដែល​រំពឹងថា​ទទួលបាន​ការចាប់អារម្មណ៍​ពី​ប្រជាជន​កម្ពុជា​។​
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា ក្រុមការងារ​របស់លោក បាន​ប្តេជ្ញាចិត្ត ដើម្បី​បង្កើន​ទេពកោសល្យ​ខ្មែរ​វ័យក្មេង និង​ផ្តល់នូវ​វេទិកា​សម្រាប់​យុវជន​ដើម្បី​សម្រេចបាន​នូវ​មហិច្ឆតា​របស់​ពួកគេ​។ ហ្វារ គឺជា​តំណាង​វប្បធម៌​មួយ​របស់​ប្រទេស​កម្ពុជា ហើយ​យើង​មាន​មោទនភាព​ក្នុងការ​ផ្តល់​ការ​គាំ​
​ទ្រ​ដល់​ភាពជា​ដៃគូ​នេះ ហើយ​ទន្ទឹង​រងចាំ​ធ្វើការ​ជាមួយ​ពួកគេ​លើ​គម្រោង​រួមគ្នា​ផ្សេងទៀត​នៅ​ឆ្នាំនេះ​។​
 
​កូ​វីដ​១៩ បាន​កាត់ផ្តាច់​ចំណូល​របស់​ហ្វារ ពី​ការសម្តែង​សិល្បៈ​សៀក ទាំងស្រុង​ក្នុង​ឆ្នាំ​២០២០ ហើយ​ការសម្តែង​សៀក​នៅ​ទីក្រុង​ភ្នំពេញ​របស់​យើង​នាពេល​ថ្មីៗ​នេះ ក៏ត្រូវ​បាន​បិទ​ដោយសារតែ​ការ​រាតត្បាត​ជំងឺ​កូ​វីត​១៩ ដែលជា​មូលហេតុ​ធ្វើឱ្យ សាលា​របស់​យើង​ខ្វះ​ថវិកា​ចំនួន ២៥០.០០០ ដុល្លា​អា​មេ​រិច សម្រាប់​ឆ្នាំ​២០២១​នេះ​។​
 
​ការបាត់បង់​ថវិការ​ទាំងនេះ បានធ្វើឱ្យ​សមាគម​ហ្វារ ស្ថិតក្នុង​ស្ថានភាព​អាសន្ន​ដែល​ប្រឈម​នឹង​ការផ្អាក​កម្មវិធី​អប់រំ និង​ការ​ហាត់រៀន​សិល្បៈ​ផ្សេងៗ​ទៀត ដែល​អាចធ្វើឱ្យ​ជីវិត​ប្រជាជន​កម្ពុជា​រាប់រយ​នាក់​បាត់បង់​ក្តីសង្ឃឹម​។ សមាគម​ហ្វារ បាន​បញ្ឈប់​កម្មវិធី​មួយចំនួន និង​កាត់បន្ថយ​ប្រាក់ខែ​ដោយ​ស្ម័គ្រចិត្ត​ពី​បុគ្គលិក ដែលជា​ហេតុ​ធ្វើ​ឲ្យ​យើង​ពេលនេះ ចាប់ផ្តើម​ស្វែងរក​គំនិត​ថ្មីៗ​ដើម្បី​គៀងគរ​ថវិកា សម្រាប់​គ្រាអាសន្ន​នាពេលខាងមុខ​។ ការសម្ដែង​សៀក​រយៈពេល​វែង​ជាងគេ​បំផុត​នេះ ជាការ​ផ្តួ​ត​ផ្តើម​ថ្មី​របស់​យើង ហើយក៏​ត្រូវ​បានទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ហ្គី​ន​ណេ​ស​ដែរ​។​
 
​សមាគម​ហ្វារ សូម​អញ្ជើញ​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​អាចមក​ទស្សនាកា​រ​សម្តែង​សៀក នៅ​បាត់ដំបង​នា​ថ្ងៃអាទិត្យ​ខាងមុខនេះ ដើម្បី​ក្លាយជា​ទស្សនិកជន​គាំទ្រ​ដល់​សិល្បករ​របស់​យើង​។ យើង​នឹងធ្វើ​ការអនុវត្ត វិធាន​ការពារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ យ៉ាង​ម៉ឹងម៉ាត់ ដោយ​តម្រូវ​អ្នកចូលរួម​ពាក់​ម៉ាស និង​រក្សា​គម្លាត​ឱ្យបាន​ត្រឹមត្រូវ​។ ការ​បំបែក​កំណត់ត្រា​ពិភពលោក​នេះ តម្រូវឱ្យមាន​អ្នកទស្សនា យ៉ាងតិច​៥០​នាក់​។ ហេតុនេះហើយ​អ្នកទស្សនា​ទាំងអស់ នឹង​ក្លាយទៅជា​ចំណែក​មួយ នៃ​ការ​បំបែក​កំណត់ត្រា​ពិភពលោក​ហើយនឹង​ទទួលបាន​ប័ណ្ណសរសើរ​ពី​យើង​ផងដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម ដើម្បី​ចូលរួម​ជាមួយ​យើង អ្នក​អាច​តាមដាន​គេហទំព័រ Facebook របស់​យើង​បាន​។​
 
​សម្រាប់​អ្នក​ដែល​មិន​អាចមក​ទស្សនា​ការសម្ដែង​ផ្ទាល់​នៅ​ខេត្តបាត់ដំបង​បាន អ្នក​ក៏​អាច​ចូលរួម​ទស្សនា តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​បានដែរ​។ អ្នក​អាច​ទស្សនា ២៤​ម៉ោង​បាន​ដូចគ្នា នៅលើ​គណនី YouTube ឬ​អ្នក​អាច​ចុះឈ្មោះ​ចូលរួម កម្មវិធី​គៀងគរ​ថវិកា​រយៈពេល​១​ម៉ោង​ដែលមាន​តំណ​នៅទីនេះ​។​
 
​កម្មវិធី​រៃអង្គាស​ថវិកា នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃអាទិត្យ ទី​០៧ មីនា នា​ម៉ោង​១០​ព្រឹក នឹង​ម៉ោង ៨​យប់ ម៉ោង​ក្នុងប្រទេស​កម្ពុជា​។ ដូច្នេះ អ្នក​ទាំងអស់គ្នា​នឹង​អាច​ទស្សនា​ផ្នែក​មួយ​នៃ​ការសម្តែង​សៀក ដែល​ផ្សាយ​ចេញពី​ខេត្តបាត់ដំបង ហើយក៏​អាច​ចូលរួម​កម្មវិធី​រៃអង្គាស​ថវិកា ដ៏​សប្បាយរីករាយ​នេះ ជាមួយ​យើង​ដូចគ្នា​។ ខាងក្រោម​នេះ ជា​បី​ជំហាន​ងាយៗ​ដែល​អ្នក​អាច​ចូលរួម​ជាមួយ​យើង​បាន​៖
 
​ជំហាន​ទី​១៖ ចូលរួម​ចុះឈ្មោះ​នៅទីនេះ​៖ www.bit.ly/pharegala21
​ជំហាន​ទី​២៖ ចូលរួម​ជាមួយ​យើង​នៅ​ថ្ងៃទី​០៧ មីនា តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។​
 
​ជំហាន​ទី​៣៖ អ្នកនឹង​ទទួលបាន​ភាព​រីករាយ​កំសាន្ដ ជាមួយ​ការសម្តែង​សៀក បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក និង​ការចូលរួម​រៃអង្គាស​ថវិកា​សម្រាប់​ស​មា​គម​ហ្វារ​។​
​សម្រាប់​លោកអ្នក ដែល​ចូលរួម​កម្មវិធី​រៃអង្គាស​ថវិកា​អ៊​ន​ឡាញ​របស់​យើង នឹងមាន​ឱកាស​ទស្សនា​ផ្នែក​ខ្លះ​នៃ​ការសម្តែង​សៀក ព្រមទាំង​បានដឹង​បន្ថែម អំពី​រឿង​រ៉ាង​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​របស់​សមាគម​ហ្វារ តាមរយៈ​វីដេអូ និង​ការសម្ភាសន៍​ជាមួយនឹង​សិល្បៈករ​យើង​។ អ្នកចូលរួម ក៏​នឹងមាន​ឱកាស​ទទួល​រង្វាន់​ពី​កម្មវិធី​រៃអង្គាស​ថវិកា​អ៊​ន​ឡាញ​របស់​យើង​ផងដែរ​។​
 
«​វា​ជា​កម្មវិធី​ដ៏​សំខាន់​ខ្លាំងណាស់ ដែលជា​ប្រវត្តិសាស្ត្រ​របស់​សមាគម​ហ្វារ ក្នុង​រយៈពេល​២៧​ឆ្នាំកន្លងមក​» ប្រសាសន៍​របស់លោក អូស្មាន ខា​វ៉ា​ចា នាយក​ប្រតិបត្តិ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​។ «​ចំណុច​សំខាន់​ទី​១ នោះ​គឺ​ការ​បំបែក​កំណត់ត្រា​ពិភពលោក ដែល​នឹង​ធ្វើឱ្យ​សិល្បៈ នៃ​ភាព​ច្នៃប្រឌិត និង​វប្បធម៌​របស់​កម្ពុជា ទទួលបាន​ភាពល្បីល្បាញ​ពាសពេញ ពិភពលោក​។ ចំណុច​សំខាន់​ទី​២ យើង​មានឱកាស​រៃអង្គាស​ថវិកា​អ៊​ន​ឡាញ ដើម្បី​ជួយ​យើង​ឱ្យ​ហែល​ឆ្លង​ផុតពី​ការរង​គ្រោះ​ដោយ​កូ​វីដ​១៩ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អប់រំ និង​កម្មវិធី​សិល្បៈ ដល់​កុមារ​ដែល​ងាយ​រងគ្រោះ​នៅ​កម្ពុជា​។​»
 
​ប្រសិនជា​សមាគម​ហ្វារ​ទទួលបាន​ជោគជ័យ ប្រទេស​កម្ពុជា​ក៏​នឹង​ទទួលបាន​កំណត់ត្រា​ពិភពលោក​ទី​១០ ហើយ​ជា​កំណត់ត្រា​ថ្មី​មួយទៀត​របស់​កម្ពុជា​។ ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងទៅ កំណត់ត្រា​ដែល​កម្ពុជា​ទទួលបាន​រួម​មាន ការ​ត្បាញ​ក្រ​ម៉ា​វែង​បំផុត នំអន្សម​ធំ​បំផុត ស្តេច​ដែលមាន​តួនាទី​ច្រើន​បំផុត អក្ខរក្រម​វែង​ជាងគេ​បំផុត​នៅលើ​ពិភពលោក និង​មួយទៀត​ដែល​សំខាន់​ជាងគេ​នោះ គឺជា​សំណង់​សាសនា​ធំជាងគេ​នៅ​ប្រាសាទអង្គរវត្ត​។ ហ្គី​ណេ​ស បានកំណត់​គោលការណ៍​ណែនាំ​ច្បាស់លាស់​សម្រាប់​ការ​បំបែក​កំណត់ត្រា​រួមមាន​៖
 
១) ការសម្តែង​ត្រូវតែមាន​រយៈពេល ២៤ ម៉ោង និង​១​នាទី​
២) អ្នក​សម្ដែង​ទាំងអស់​ត្រូវតែមាន​ស្តង់ដា​វិជ្ជាជីវៈ និង​ត្រូវតែ​ទទួលបាន​ប្រាក់​បៀរ​វ​ត្តិ៍​
៣) ការសម្តែង​ត្រូវតែ​ផ្លាស់ប្តូរ និង​មិន​ធ្វើ​ម្តងទៀត​ដដែលៗ​
៤) សាក្សី​ឯករាជ្យ ត្រូវតែមាន​វត្តមាន​ក្នុង​កម្មវិធី​ទាំងមូល និង​
៥) ត្រូវមាន​ទស្សនិកជន​យ៉ាងហោចណាស់​ចំនួន ៥០ នាក់ គ្រប់ពេលវេលា​។​
​អ្នកចូលរួម​អាច​ចុះឈ្មោះ​បាន​នៅទីនេះ និង​អាច​ស្វែងយល់​ពត៌មាន​បន្ថែម​អំ​ពី​ព្រឹត្តិការណ៍​នៅ​គេហទំព័រ @PHARE into the future on Facebook ឬ​នៅលើ ប្លក់ ឬ​តាមរយៈ​អ៊ី​ម៉ែ​ល​របស់​យើង [email protected]
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com