អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រឹទ្ធសភា​អាមេរិក​ពិចារណា​ថវិកា​ជំនួយ​វិបត្តិ​កូ​វីដ ១,៩​លាន​លាន​ដុល្លារ​របស់​បក្ស​ប្រជាធិបតេយ្យ​
06, Mar 2021 , 1:45 pm        
រូបភាព
​រូប​ឯកសារ​៖ ទង់ជាតិ​សហរដ្ឋអាមេរិក​រាប់រ​យ​ត្រូវបាន​ដោត​នៅក្នុង​សួនឧទ្យាន National Mall ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​។​
​រូប​ឯកសារ​៖ ទង់ជាតិ​សហរដ្ឋអាមេរិក​រាប់រ​យ​ត្រូវបាន​ដោត​នៅក្នុង​សួនឧទ្យាន National Mall ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​។​
ដោយ: VOA
​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ចាប់ផ្តើម​ជជែក​ដេញដោល​សេចក្តីព្រាងច្បាប់​ជំនួយ​គ្រា​វិបត្តិ​កូ​វីដ​១៩ ដែលមាន​ទឹកប្រាក់ ១,៩ លាន​លាន​ដុល្លារ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP​។​

 
​គណបក្ស​ប្រជាធិបតេយ្យ​បាន​កែប្រែ​ខ្លះ​ក្នុង​ច្បាប់​នោះ​នៅ​នាទីចុងក្រោយ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រាកដថា ពួកគេ​អាច​ជំរុញ​ឲ្យ​ច្បាប់​អាទិភាព​មួយ​នេះ​របស់លោក​ប្រធានាធិបតី Joe Biden បាន​ឆ្លង​ផុត​សភា​ដែល​ខ្វែងគំនិត​គ្នា​។​
 
​ក្រុម​ប្រជាធិបតេយ្យ​សង្ឃឹមថា ព្រឹទ្ធសភា​នឹង​អនុម័ត​កញ្ចប់​ជំនួយ​នេះ​មុន​សប្តាហ៍​ក្រោយ ដើម្បីឱ្យ​ឆាប់​បាន​បញ្ជូនទៅ​ឲ្យ​លោក​ប្រធានាធិបតី Biden ចុះហត្ថលេខា​។​
 
​ពួកគេ​កំពុង​ប្រឈម​ការជំទាស់​ប្រឆាំង​យ៉ាងខ្លាំង​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​ជំទាស់​ថា ប្រាក់​ជំនួយ​ដ៏​ច្រើន​នៃ​សេចក្តីព្រាងច្បាប់​នោះ​មើលរំលង​នូវ​សញ្ញា​ល្អ​ថា ទាំង​ការ​រាតត្បាត​ជំងឺ​និង​សេដ្ឋកិច្ច កំពុង​ចាប់​ធូរស្បើយ​វិញ​ហើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com