អត្ថបទពាណិជ្ជកម្ម
វីដេអូ​ចម្រៀង “​ឆ្ពោះទៅមុខ​រួមគ្នា​” ទទួលបាន​ការចូល​មើ​ល ២​លាន​ដង​ក្នុង​រយៈពេល​ត្រឹមតែ ២៤​ម៉ោង​
06, Mar 2021 , 3:07 pm        
រូបភាព
​ភ្នំពេញ​៖ វីដេអូ​ចម្រៀង “​ឆ្ពោះទៅមុខ​រួមគ្នា​” ដែលមាន​ការចូលរួម​ពី​សិល្បករ​ខ្មែរ​ជាច្រើន ទទួលបាន​ការចូល​ទ​ស្សនា ២​លាន​ដង (2 million views) ក្នុង​រយៈពេល​ត្រឹមតែ ២៤​ម៉ោង​។​
 
​វីដេអូ​ចម្រៀង (MV) បទ​នេះ ដែល​ចាក់ផ្សាយ​នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ត្រូវបាន​ផលិតឡើង​ក្នុង​គោលបំណង​ចូល​រូ​ម​បំផុសស្មារតី​ពលរដ្ឋ​កម្ពុជា​គ្រប់​ស្រទាបវណ្ណៈ ឱ្យ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​
 
​ដោយសារ​ភាពល្បីល្បាញរ​បស់​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” ដែល​ធ្វើឡើង​ក្នុង​គោលបំណង​លើកស្ទួយ​សាមគ្គីភាព​របស់​ពលរ​ដ្ឋ​កម្ពុជា​ទាំងអស់​ទូទាំងប្រទេស វីដេអូ​ចម្រៀង (MV)  “​ឆ្ពោះទៅមុខ​រួមគ្នា​” ទទួលបាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង ដោយមាន​ចំនួន​ការចូល​ទស្សនា​សរុប​ចំនួន ២​លាន​ដង បន្ទាប់ពី MV នេះ​ត្រូវបាន​ចេញផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Pleng by Smart និង Smart ព្រមទាំង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្សេងៗ​ទៀត​របស់​ក្រុម​សិល្បករ​។​
 
​លោក សុខ វិសាល  ដែលជា​អ្នកដឹកនាំ​ម្នាក់​ក្នុងចំណោម​អ្នកដឹកនាំ​ផលិត​វីដេអូ​ចម្រៀង​នេះ បាន​ថ្លែងថា​៖ «​យើង​មាន​មោទនភាព​យ៉ាងខ្លាំង ដែល​វីដេអូ​ចម្រៀង​បទ​នេះ​ទទួលបាន​ការចូល​ទស្ស​នា​យ៉ាងច្រើន​បែបនេះ​ក្នុងពេល​ត្រឹមតែ ២៤​ម៉ោង​»​។ 
​លោក​បន្ថែមថា​៖ «​ខ្ញុំ​រំពឹងថា នឹងមាន​ការចូល​ទស្ស​នា​កាន់តែ​ច្រើនឡើង​ថែមទៀត ហើយ​អ្នកទស្សនា​នឹង​ស្វែងយល់​អត្ថន័យ​នៅក្នុង​វី​ដេ​អី​ចម្រៀង​នេះ​»​។​
 
​វីដេអូ​ចម្រៀង (MV) បទ “​ឆ្ពោះទៅមុខ​រួមគ្នា​” គឺជា​ស្នាដៃ​ដឹកនាំ​រួមគ្នា​ដំបូងបង្អស់​របស់​អ្នកដឹកនាំ ផលិតភាព​យន្ត និង​វីដេអូ​កម្សាន្ត​ល្បីៗ​ចំនួន ៣ នាក់​រួមមាន លោក សុខ វិសាល ម្ចាស់​ផលិតកម្ម KlapYahandz ,​លោក ជុំ សុធា ជា​អ្នកដឹកនាំ​ផលិត​វីដេអូ​សម្រាប់​អាជីវកម្ម​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា និង​កញ្ញា  រិទ្ធី លំអរ​ពេជ្រ ដែលជា​អ្នកដឹកនាំ​ភាពយន្ត និង​ក៏​ជា​ស្ថាបនិក​វ័យក្មេង​របស់​ក​ម្ម​វិធី «​បុណ្យ​ភូមិ​»​។​
 
​វីដេអូ​បទ​ចម្រៀង​នេះ​ច្រៀង​និង​សម្តែង​រួមគ្នា​ដោយ​តារាចម្រៀង ១៣ រូប​រួមមាន កេសរ​,​ពេ​ជ្ជ​រិ​ទ្ធ​, ដេវីត​, ភិរម្យ (​ពី​ក្រុម SmallWorld SmallBand), ស៊ូ​លី ផេង​, 4T5, Bross La, Reezy, ក​ញ្ច​នា​, វុ​ទ្ធា​, Ruthko សេរី និង DJ Chee​។​
 
​បទ​ចម្រៀង និង​វីដេអូ​ច​ចម្រៀង «​ឆ្ពោះទៅមុខ​រួមគ្នា​» អាច​ស្វែង​រកបាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Pleng by Smart និង Pleng app និង​យូ​ធូប Smart Axiata ឬ​តាមរយៈ​តំណ​ភ្ជាប់ (Link) នេះ​៖ https://youtu.be/ValyCjdu7sk
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com