អត្ថបទពាណិជ្ជកម្ម
​អេ អឹម ខេ លើកកម្ពស់​ស្ត្រី​
08, Mar 2021 , 6:59 am        
រូបភាព
​ភ្នំពេញ​៖ ការស្រាវជ្រាវ​ថ្មី​មួយ​របស់ Women’s World Banking បាន​ទទួលស្គាល់ថា​៖ “​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មិន​ត្រឹមតែ​ផ្តល់​សេវាកម្ម​ល្អ​ដល់​អតិថិជន​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​កំពុង​លើកកម្ពស់​យេនឌ័រ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការវិនិយោគ​លើ​អ្នកដឹកនាំ​ដែលជា​ស្ត្រី និង​អតិថិជន​ជា​ស្ត្រី​ទៀតផង ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Women’s World Banking​។​
 
Women’s World Banking ជា​អង្គការ​អន្តរជាតិ​ដែល​គាំទ្រ និង​វិនិយោគ​លើ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ និង​គោលនយោបាយ​នានា ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​ដើម្បី​ធានា​ឱ្យបាន​ស្ថិរភាព​សេដ្ឋកិច្ច និង​ការរីកចម្រើន​កាន់តែ​ប្រសើរឡើង​សម្រាប់​ស្ត្រី​លើ​ពិភពលោក ។ អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ស្រាវជ្រាវ​រកឃើញថា ការវិនិយោគ​បុគ្គលិក និង​ថ្នាក់ដឹកនាំ​ដែលជា​ស្ត្រី ជាពិសេស​អតិថិជន​ស្ត្រី គឺជា DNA របស់ អេ អឹម ខេ​។ គ្រប់​សកម្មភាព ឬ​គម្រោង​របស់ អេ អឹម ខេ បានផ្តល់​អាទិភាព​ដល់​បុគ្គលិក​ថ្នាក់​គ្រប់គ្រង​ជា​ស្ត្រី និង​ការលើកកម្ពស់​យេនឌ័រ​នៅក្នុង​ស្ថាប័ន​របស់ខ្លួន​។ 
 
 «​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅ អេ អឹម ខេ មិនត្រូវ​បានចាត់ទុក​ជា​បញ្ហា​ស្ត្រី​នោះទេ​។ តែ​ផ្ទុយទៅវិញ​វា​ជាការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ស្ថាប័ន​។ កត្តា​នេះ​បាន​ក្លាយទៅជា​ការអភិវឌ្ឍ​ន៍​សមត្ថភាព និង វិជ្ជាជីវៈ​សម្រាប់​បុគ្គលិក​ទាំងអស់​ដោយ​ផ្តោតលើ​ការបណ្តុះបណ្តាល និង ការជ្រើសរើស​បុគ្គលិក​ខាងក្នុង 
​ស្ថាប័ន​ដោយមាន​ការបើក​ទូលាយ​ក្នុងការ​ទទួលយក​មតិ​យោបល់ គំនិត​ច្នៃប្រឌិត ការទំនាក់ទំនង​ល្អ​ជាមួយ​បុគ្គលិក និង​
​នាយកដ្ឋាន​នានា​ចាប់ពី​បុគ្គលិក​ជួរមុខ​រហូតដល់​ប្រធាន​នាយក​ប្រតិបត្តិ​»​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Women’s World Banking​។​
 
​របាយការណ៍​បានបង្ហាញ​ទៀតថា​៖ «​បើទោះបីជា​ទំហំ​កម្ចី​របស់ អេ អឹម ខេ មានការ​កើនឡើង ស្រប​ពេលដែល​ការវិនិយោគ​លើ​បណ្តាញ និង​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​ប្រព័ន្ធ​ស្នូល​ធនាគារ​របស់ខ្លួន​ក្តី ក៏ អេ អឹម ខេ នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកកម្ពស់ និង វិនិយោគ​លើ​ស្ត្រី​ដែលជា​អ្នកដឹកនាំ និង​អតិថិជន​ដដែល​»​។ 
 
​អេ អឹម ខេ គឺជា​ស្ថាប័ន​មួយ​ដែលមាន​វប្បធម៌​បើកទូលាយ មាន​តម្លាភាព មានការ​ច្នៃប្រឌិត និង ការអភិវឌ្ឍន៍​។ បុគ្គលិក អេ អឹម ខេ ទាំងអស់​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការទទួល​យកគំនិត​ថ្មីៗ​។ ជាការ​តបស្នង​មកវិញ គ្រឹះស្ថាន​ក៏មាន​ការតាំង​ចិត្ត​ខ្ពស់​ផងដែរ​ក្នុងការ​ធ្វើឱ្យមាន​តម្លាភាព​ចំពោះ​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​។ ជា​លទ្ធផល​បុគ្គលិក អេ អឹម ខេ បាន​ចាត់ទុកថា អេ អឹម ខេ ជា​គ្រឹះស្ថាន​សម្រាប់​រៀនសូត្រ និង អភិវឌ្ឍ ទាំង​ចំណោះ​ដឹង និង​ជំនាញ​។ 
 
​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា “ អេ អឹម ខេ គឺជា​ស្ថាប័ន​មួយ​ដែល​ឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​បុគ្គលិក​របស់ខ្លួន គ្រប់​ជាន់ថ្នាក់ ហើយ​មិនតែប៉ុណ្ណោះ អេ អឹម ខេ ក៏បាន​បង្កើតឱ្យមាន​នូវ​វប្បធម៌​មួយ គឺ​ការជួយជ្រោមជ្រែង​បុគ្គលិក ក្នុងការ​អភិវឌ្ឍ​ន៍ស​ម​ត្ថ​ភាព និង​អាជីព​របស់​ពួកគេ​។ បើទោះបីជា អេ អឹម ខេ បានដឹង​យ៉ាងច្បាស់​ថា ស្ថាប័ន ដទៃ​ជាច្រើន​បន្ត​ប្រកួតប្រជែង​ទាញយក​បុគ្គលិក​របស់ខ្លួន ជាពិសេស​បុគ្គលិក​ផ្នែក​លក់ យ៉ាងណាក៏ដោយ អេ អឹម ខេ នៅតែ​បន្តធ្វើ​ការវិនិយោគ​លើ​ការអភិវឌ្ឍន៍​សមត្ថភាព​បុគ្គលិក ព្រោះ អេ អឹម ខេ ជឿជាក់ថា​វា​ជា​រឿង​សំខាន់បំផុត សម្រាប់​ជួយ​ដល់​បុគ្គលិក ស្ថាប័ន និង វិស័យ​ទាំងមូល​។ បើ​ងា​កមក​មើល​អត្រា​នៃ​ការចាកចេញ​ពី អេ អឹម ខេ វិញ គឺ​ស្ថិតនៅ​កម្រិត​ទាប​ធៀប​នឹង​មធ្យមភាគ​នៅក្នុង​វិស័យនេះ​។​“
 
​អេ អឹម ខេ មាន​វប្បធម៌​ក្នុងការ​លើកកម្ពស់​ស្ត្រី​ជា​អ្នកដឹកនាំ និង​យល់​ពី​កត្តា​ប្រឈម​ក្នុងការ​រីកចម្រើន​រប​ស់​ពួកគាត់​។ ហើយ​នេះ​គឺជា​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ដែល​វប្បធម៌​មួយ​នេះ គឺជា​មូលដ្ឋានគ្រឹះ​របស់​ស្ថាប័ន ក្នុងការ​អភិវឌ្ឍន៍​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​។​
 
 របាយការណ៍​បានបញ្ជាក់​ទៀតថា​៖ បើ​មើ​លពី​វប្បធម៌​របស់ អេ អឹម ខេ មិន​ត្រឹមតែ​ធ្វើការ​វិនិយោគ និង​លើកកម្ពស់​ស្ត្រី​ជា​អ្នកដឹកនាំ​នៅក្នុង​ស្ថាប័ន​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ អេ អឹម ខេ ក៏​វិនិយោគ និង​លើកកម្ពស់​អតិថិជន​ជា​ស្ត្រី​ផងដែរ​។ 
 
​អំពី អេ អឹម ខេ​
​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០២០ អេ អឹម ខេ មាន​អតិថិជន​សរុប​ចំនួន​ជាង ៩០ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ៣៧៤ លាន ដុល្លារ​អាមេរិក  និង​ប្រាក់​បញ្ញើ​ជាង ១៩១​លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩ កន្លែង និង ភ្នាក់ងារ​ជាង ៥,០០០ កន្លែង​នៅ​ទូទាំងប្រទេស​។  អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន​កំពុង​ផ្តល់ជូន​អតិថិជន ដូចជា​សេវា​ប្រាក់កម្ចី  ប្រាក់​សន្សំ  សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ សេវា​បង់​រំលស់ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត  សេវា​បើកប្រាក់​បៀវត្សរ៍  ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs) និង​ជាពិសេស​គឺ​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ (AMK Mobile Banking App)​។​
 
​ព័ត៌មាន​បន្ថែម​អំពីរ​បាយ​ការណ៍​សូម​ចូលទៅ​កាន់​តំណ​នេះ​៖ Women's World Banking
 
 

© រក្សាសិទ្ធិដោយ thmeythmey.com