អត្ថបទពាណិជ្ជកម្ម
Samsung Galaxy A32 5G និង Galaxy A32! ស្មា​ត​ហ្វូ​ន​មក​ថ្មី តម្លៃ​ហុងស៊ុយ ជាមួយ​សេវា 5G ដាក់លក់​ផ្លូវការ​នៅ​កម្ពុជា​ហើយ​…!
08, Mar 2021 , 7:39 am        
រូបភាព
​ភ្នំពេញ​៖​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន Samsung កាន់តែ​ត្រូវប៉ាន់​ហើយ ! គឺ​អែម​ហ្មង​…!  ដូច​ដឹង​ស្រាប់​ហើយ​ថា​ក្នុងពេល​បច្ចុប្បន្ននេះ​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់ 5G គឺមាន​តម្លៃ​មិន​ធូរ​ឡើយ​បើ​ធៀប​នឹង​ក្រុមហ៊ុន​ផលិតផល​ស្មា​ត​ហ្វូ​ន​ក្នុង​ទីផ្សារ​កម្ពុជា​យើង​។ ស្មា​ត​ហ្វូ​ន​ខ្លះ តម្លៃ​400$ ជាង​500$ ជាដើម​។ បើ​និយាយ​ពី​ស៊េរី Flagship វិញ គឺមាន​តម្លៃ​ច្រើនជាង​នេះ 2 ទៅ 3 ដង ឯណោះ​!
 


​ប៉ុន្តែ​ឥឡូវនេះ​ក្រុមហ៊ុន សាម​សុង បានធ្វើឱ្យ​អតិថិជន​ក្នុងប្រទេស​កម្ពុជា​យើង​ទាំងអស់​មានការ​ភ្ញាក់ផ្អើល រីករាយ និង​រំភើប​កាន់តែខ្លាំង ដោយ​ដាក់លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី A Samsung Galaxy A32 ក្នុងតម្លៃ 299$ និង Galaxy A32 សេវា 5G ក្នុងតម្លៃ​ត្រឹមតែ 309$ ប៉ុណ្ណោះ​…! ហើយ​អ្វីដែល​ពិសេស​លើស​ហ្នឹង​ទៀត​នោះ គឺ​បំពាក់​នូវ​មុខងារ​ក៏​ដូច​បច្ចេកវិទ្យា​ទំនើប​ម៉ា​កប់​…​ម៉ា​អែម ម៉ា​ពេញចិត្ត​ថែម​ទៀតផង​…!
 


Samsung Galaxy A32 និង Galaxy A32 សេវា 5G ដែល​ដាក់លក់​ផ្លូវការ​ពេលនេះ​គឺមាន​តម្លៃ​សមរម្យ​ជាងគេ​ក្នុង​ទីផ្សារ​នៃ​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​សេវា 5G ទាំងអស់​ក្នុងប្រទេស​កម្ពុជា​! និយាយ​ឱ្យ​ស្រួល​យល់​ទៅ​គឺមាន​លក្ខណៈ និង​គុណ​ភាពល្អ​ជាងគេ​ច្រើនណាស់ ដូចជា​៖ អេក្រង់ Super AMOLED, ថាមពល​ថ្ម​ធំ 5,000 mAh, និង​កាមេរ៉ា​ថត​ច្បាស់​ម៉ា​ពេញចិត្ត​ផងដែរ​…!!
​ខាងក្រោម​នេះ​គឺជា Specs , មុខងារ​ពិសេស​, និង​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​ចុងក្រោយ​៖
* Samsung Galaxy A32 5G
- អេក្រង់​៖ 6.5”, HD+ TFT, Infinity-V Display
- កាមេរ៉ា​មុខ​៖ 13 MP
- កាមេរ៉ា​ក្រោយ​៖ 48 MP + 8 MP + 5 MP + 2 MP
- អង្គ​ចងចាំ / ផ្ទុក​៖ 8GB / 128GB (​ថែម​ក្រៅ​បាន​រហូតដល់ 1TB)
- ល្បឿន​ដំណើរការ​៖ MTK D720
- ប្រព័ន្ធ​ដំណើរការ​៖ 5G
- មុខងារ​ផ្សេងៗ​៖ ស្កេ​ន​ខ្ចៅដៃ​ចំហៀង​ទូរស័ព្ទ​ដោះ​សោរ​
-​ថាមពល​ថ្ម 5,000 mAh ជាមួយ​មុខងារ​សាក​ថ្ម​លឿន​កម្លាំង​ដល់​ទៅ 15W…!!
- ពណ៌ 4 ជម្រើស​៖ ស ខៀវ ខ្មៅ ស្វាយ​
- តម្លៃ​៖ $ 309
 


* Samsung Galaxy A32
- អេក្រង់​៖ 6.4”, FHD+ Super AMOLED 90Hz, Infinity-U Display
- កាមេរ៉ា​មុខ​៖ 20 MP
- កាមេរ៉ា​ក្រោយ​៖ 64 MP + 8 MP + 5 MP + 5 MP
- អង្គ​ចងចាំ / ផ្ទុក​៖ 8GB / 128GB (​ថែម​ក្រៅ​បាន​រហូតដល់ 1TB)
- ល្បឿន​ដំណើរការ​៖ Helio G80
- មុខងារ​ផ្សេងៗ​៖ ស្កេ​ន​ខ្ចៅដៃ​លើ​អេក្រង់​ដោះ​សោ​
-​ថាមពល​ថ្ម​៖ 5,000mAh ជាមួយ​មុខងារ​សាក​ថ្ម​លឿន​កម្លាំង​ដល់​ទៅ 15W…!!
- ពណ៌ 4 ជម្រើស​៖ ស ខៀវ ខ្មៅ ស្វាយ​
- តម្លៃ​៖ $ 299
 


​គិត​ទៅ​ចង់បាន​អេក្រង់​ធំ​ភ្លឺ​ច្បាស់ កាមេរ៉ា​ថត​ស្អាត ថ្ម​ធំ​កាន់​បានយូរ សេវា​ដើរ​លឿន ម៉ាស៊ីន​ខ្លាំង និង​មានតម្លៃ​សមរម្យ គឺថា Samsung អាចធ្វើ​បាន និង​ផ្តល់ជូន​ម៉ា​ពេញចិត្ត​ហ្មង​…! សាម​សុង ជាទី​ទុកចិត្ត​បំផុត​…!
 
​សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅធ្វើ​តេស្ត​ដោយផ្ទាល់ ឬ​ធ្វើការ​សាកសួរ​នៅតាម​ហាង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​ធ្វើការ​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ​៖ 1800-203232!





Tag:
 Samsung
© រក្សាសិទ្ធិដោយ thmeythmey.com