អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនស្មាតហ្វូន vivo ចែកម៉ាស់ជូនប្រជាពលរដ្ឋតាមដងផ្លូវ ជាការរួមចំណែកជួយសង្គម
09, Mar 2021 , 10:19 am        
រូបភាព
ក្រោយពីមានការរីករាលដាលសារជាថ្មី នៃជំងឺរាតត្បាត Covid-19 ដោយមានការប៉ះពាល់ជាខ្លាំង ទៅលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការងារ ក៏ដូចជាការសិក្សា-ល-។ ជាពិសេស នៅតំបន់អឺរ៉ុប ទទួលរងការប៉ះពាល់ ជាមួយនឹងកំណើនកើនឡើងខ្លាំង នៃការឆ្លងពីមួយថ្ងៃទៅមួយថ្ងៃ។
 
ដោយមានការយកចិត្តទុកដាក់ ក៏ដូចជាការចូលរួមជាចំណែកមួយ ទៅដល់សង្គម ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា ក៏ដូចជាសមាជិកនៃក្រុមគ្រួសារ vivo កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២១ បានផ្តល់ជូនម៉ាស់ទៅកាន់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ចំនួន ២០ ០០០ម៉ាស់។ សកម្មភាពនេះដែរ ក្រុមការងារបុគ្គលិក vivo នឹងបន្តចែកជូនម៉ាស់ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ត្រឹមថ្ងៃទី៩ មីនា ឆ្នាំ២០២១ នេះ។
 
សូមពុកម៉ែបងប្អូន ប្រុងប្រយត្ន័ទាំងអស់គ្នា រាល់ការធ្វើដំណើរ មិនថា ទីជិត ឬទីឆ្ងាយ សូមពាក់ម៉ាស់ រក្សាអនាម័យ និងលាងសម្អាតដៃ ជាមួយទឹកអាល់កុល ឲ្យបានខ្ជាប់ខ្ជួន។ ចំពោះពេលស្នាក់នៅផ្ទះវិញ មុនប៉ះពាល់ ឬក៏ក្រោយពីប្រើប្រាស់ សម្ភារផ្សេងៗ សូមលាងដៃនឹងសាប៊ូ ឲ្យបានស្អាត ដើម្បីជៀសវាងការឆ្លងមេរោគ Covid-19 ព្រោះអ្វីដែលយើងនឹកស្មានមិនដល់ វាអាចកើតឡើងបានគ្រប់ពេល៕
 






(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com