ជាតិ
សង្គមជាតិ
គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅព្រៃវែង កំពង់ចាម និង កោះកុង ត្រូវផ្អាកសិន
09, Mar 2021 , 8:29 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ
ដោយ:
ក្រសួងការងារ បណ្តុះបណ្តាល និង វិជ្ជាជីវៈ បានសម្រេចផ្អាកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលស្ថិតនៅក្នុងខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកោះកុងជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

 
សេចក្តីជូនដំណឹង ដែលចេញដោយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាអប់រំបណ្តុះបណ្តាលបច្ចេកទេសនីមួយៗគឺនៅតែអាចបន្តការសិក្សាបានតាមរយៈអនឡាញ។
 
ក្រោយពីមានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សាលារៀនរដ្ឋ និងឯកជន រួមទាំងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តដទៃទៀត ដែលកំពុងរងការគំរាមកំហែងពីជំងឺកូវីដ-១៩ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ៕ 
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com