កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel បំបែកកំណត់ត្រាថ្មីនៅ EPL ក្រោយជួយ Chelsea ចូលតំបន់ Top4
09, Mar 2021 , 4:36 pm        
រូបភាព
ដោយ៖ជា យូគៀង
លោក Thomas Tuchel បានបំបែកកំណត់តា្រថ្មីមួយនៅ Premier League បន្ទាប់ពីដឹកនាំ Chelsea ឈ្នះ Everton ២-០ និងជាការប្រកួតលើកទី១១ ដែលមិនទាន់ស្គាល់ចាញ់សោះ។



អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ ដែលឡើងទៅជំនួសតំណែងលោក Prank Lampard មានការចាប់ផ្តើមបានយ៉ាងល្អជាមួយនឹងក្រុម Chelsea ដោយមកទល់ពេលនេះលោកបានជួយឲ្យក្រុមប្រកួត១១លើកមិនទាន់ស្គាល់ចាញ់នៅឡើយទេ។ 
 
ក្រោយយកឈ្នះ Everton ២-០ នាជំនួបសប្តាហ៍ទី២៨ នៅរាត្រីថ្ងៃទី៨ ខែមីនា រួចមក លោក Tuchel បានក្លាយជាអ្នកចាត់ការដំបូងគេនៅក្នុងប្រវត្តិសាស្រ្ត Premier league ដែរជួយឲ្យក្រុមឈ្នះការប្រកួតក្នុងដី៥ ដងជាប់គ្នា ដោយរក្សាមិនឱ្យមានការស៊ុតបញ្ចូលទី (Clean-sheet)។ 
 
១១ប្រកួតរបស់តោខៀវ ដែរស្ថិតក្រោមការដឹកនាំរបស់អតីតគ្រូ PSG ទើបតែរបូតបាល់ ២គ្រាប់តែប៉ុណ្ណោះ។ លោក Tuchel បានប្រាប់អ្នកព័ត៌មានក្រោយចប់ការប្រកួតថា៖ «ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងនិងផ្នត់គំនិតរួមគ្នា»។
 
តាមរយៈជ័យជម្នះនេះ Chelsea បានរំកិលខ្លួនចូលទៅកាន់ Top 4 វិញ ដោយរកបាន៥០ពិន្ទុ ពីការប្រកួត២៨លើក៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com