អត្ថបទពាណិជ្ជកម្ម
ផលិតផលក្នុងស្រុក«ទឹកឃ្មុំសង្គ្រោះសត្វព្រៃ» កំពុងទទួលបានការគាំទ្រខ្លាំង និងបង្កើនផលិតភាពដើម្បីបំពេញតម្រូវការអតិថិជន
11, Mar 2021 , 11:30 am        
រូបភាព
ក្រុមហ៊ុន SCW3PS CO., LTD. ចែកចាយទឹកឃ្មុំសុទ្ធ១០០ភាគរយ ម៉ាក «ទឹកឃ្មុំសង្គ្រោះសត្វព្រៃ» គឺជាក្រុមហ៊ុន ដែលឈរលើគោលការណ៍ស្មោះត្រង់ និងផ្គត់ផ្គង់ទឹកឃ្មុំសុទ្ធ ១០០ភាគរយ ព្រមទាំងទទួលបានការកោតសរសើរ ពីសំណាក់អតិថិជនគ្រប់លំដាប់ថ្នាក់។ ស្របគ្នាជាមួយនឹងតម្រូវការខ្ពស់ពីអតិថិជន និងតំណាងចែកចាយក្នុងស្រុក ដូចជាផ្សារទំនើបអ៊ីអន ឡាក់គី ជីបម៉ុង ហាងលក់ទំនិញគ្រប់មុខ (Grocery Stores or Mart) និងផ្សារទំនើបជាច្រើនទៀតទូទាំងរាជធានី-ខេត្ត ក្រុមហ៊ុននឹងពង្រីកការផលិតគុណនឹងបួនដង ក្នុងឆ្នាំនេះ បើប្រៀបនឹងឆ្នាំមុន។
 
«ក្នុងឆ្នាំ២០២០ និង ២០២១ ថ្មីៗនេះ «ទឹកឃ្មុំសង្គ្រោះសត្វព្រៃ» មានការពង្រីកទីផ្សារយ៉ាងរហ័ស រហូតដល់បីទៅបួនដង នៃការផ្គត់ផ្គង់កាលពីឆ្នាំមុនៗ នឹងកំពុងបន្តផ្គត់ផ្គង់បន្ថែមទៀត នៅលើទីផ្សារក្នុងស្រុក។ ក្រុមហ៊ុននឹងពង្រីកផលិតភាពផលិតកម្មទឹកឃ្មុំរបស់ពួកយើងបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ និងតម្រូវការប្រើប្រាស់ច្រើនរបស់អតិថិជនសម្រាប់យកទៅប្រើប្រាស់ប្រចាំថ្ងៃ»។ នេះបើតាមការលើកឡើងរបស់ លោក ស៊ន ឌីប៉ង់ នាយកគ្រប់គ្រងក្រុមហ៊ុន SCW3PS CO., LTD.  ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ។


 
លោកបន្ថែមទៀតថា៖ «ក្នុងឆ្នាំនេះ យើងនឹងបង្កើនការផលិតទ្រង់ទ្រាយធំ ដើម្បីជួយដល់បងប្អូន នៅតាមបណ្ដាសហគមន៍ ដែលជាដៃគូរបស់យើង ព្រមទាំងបំពេញតម្រូវការ ឱ្យបានគ្រប់គ្រាន់ សម្រាប់ទីផ្សារក្នុងស្រុកផងដែរ។ យើងរីករាយណាស់ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតិថិជន ដែលពួកគាត់បានបង្ហាញអារម្មណ៍មានទំនុកចិត្ត ក្រោយទិញទឹកឃ្មុំរបស់យើង យកទៅប្រើប្រាស់ គឺសុទ្ធល្អ១០០ភាគរយ»។
 
លោកអ្នកអាចរកជាវទឹកឃ្មុំធម្មជាតិ សុទ្ធ១០០ភាគរយ របស់ក្រុមហ៊ុនដែលមានយីហោលើដប «ទឹកឃ្មុំសង្គ្រោះសត្វព្រៃ» នៅតាមបណ្ដាផ្សារទំនើប ផ្សារលក់ទំនិញគ្រប់មុខ (Grocery Stores) ហាងលក់អាហារសរីរាង្គ (Organic Stores) និងតាមបណ្ដាហាងទូទាំងរាជធានី-ខេត្តជាង៦០០កន្លែង៕
















 

© រក្សាសិទ្ធិដោយ thmeythmey.com