ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្រាយចម្ងល់នៃការចង់មានផ្ទៃពោះ
× មានមនុស្សមួយចំនួននៅពេលដែលចង់មានផ្ទៃពោះបែរជាមិនមានទៅវិញ រីឯអ្នកខ្លះវិញពេលដែលមិនចង់មានបែរជាមានទៅវិញ។ ដូចនេះតើទាំងនេះមកពីមូលហេតុអ្វីទៅ? ហើយធ្វើម៉េចទើបអាចស្រាយចម្ងល់ទាំងនេះបាន?
នៅពេលមនុស្សម្នាក់តែងតែគិតថាធ្វើម៉េចទើបមានផ្ទៃពោះច្រើន វានឹងអាចបង្កើតជាសម្ពាធក្នុងអារម្មណ៍អ្នកមួយ ជាហេតុដែលធ្វើឲ្យនៅពេលដែលអ្នករួមភេទ អ្នកនឹងអាចនាំយកសម្ពាធអារម្មណ៍ទាំងនេះមកជាមួយ នោះវានឹងមិនងាយធ្វើឲ្យអ្នកមានផ្ទៃពោះឡើយ ដោយសារតែអ្នករួមភេទដោយមានអារម្មណ៍តានតឹង។ ដូចនេះអ្នកគួរតែបន្ធូរអារម្មណ៍ ហើយកុំគិតច្រើនពីបញ្ហាទាំងនេះ ដោយទុកវាជារឿងធម្មតា។ ម្យ៉ាងទៀតអ្នកត្រូវតែក្តោបក្តាប់ឲ្យជាប់នៅពេលវេលាដែលអូវុលកើតថ្មី ព្រោះវាមិនអាចនៅយូរក្នុងរាងកាយមនុស្សស្រីបានឡើយ ដោយក្រោយពេលដែលកើតហើយចំនួន២ថ្ងៃ វានឹងងាប់ទៅវិញ។ អ្នកអាចដឹងពីថ្ងៃនៃកំណកំណើតអូវុលតាមរយៈថ្ងៃមករដូវអ្នកនៅខែក្រោយ។ នៅមុនថ្ងៃអ្នកមករដូវខែក្រោយចំនួន១៤ថ្ងៃ ហើយនៅមុនថ្ងៃទី១៤នោះចំនួន៤ថ្ងៃ ឬក្រោយថ្ងៃទី១៤នោះចំនួន១ថ្ងៃ គឺជាថ្ងៃដែលអូវុលរីកលូតលាស់ ដូចនេះអ្នកអាចរួមភេទនៅថ្ងៃនោះបាន នោះស្ពែម៉ាតូសូអ៊ីត និងអូវុលនឹងបានជួបគ្នាដែលអាចបង្កើតបានជាកូនបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com