អត្ថបទពាណិជ្ជកម្ម
ទទួលបានដំណឹងថ្មីមកថា ក្រុមហ៊ុនស្មាតហ្វូន vivo បញ្ចុះតម្លៃលើម៉ូឌែល Y51
11, Mar 2021 , 4:19 pm        
រូបភាព
បើមើលទៅលើទីផ្សារស្មាតហ្វូនបច្ចុប្បន្ន រាងមានការស្ងប់ស្ងាត់ ការធ្វើព្យុះធ្វើភ្លៀងដាក់គ្នាបន្តិចហើយ ដោយសារតែសង្គមបច្ចុប្បន្ន កំពុងតែជួបប្រទះទៅនឹងវិបត្តិ នៃជំងឺដ៏កាចសារហាវ Covid-19។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏មិនអាចរាំងស្ទះ នូវដំណើរការនៃវិស័យប្រព័ន្ធតិចណូឡូជី ក៏ដូចជាវិស័យស្មាតហ្វូនបានឡើយ។
 
យោងតាមរបាយការណ៍ កាលពីវេលាព្រឹកថ្ងៃទី១១ មីនា ឆ្នាំ២០២១ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន vivo បានប្រកាសពីដំណឹងដ៏ពិសេសមួយ ទៅកាន់បងប្អូន ជាមួយនឹងការប្រូម៉ូសិនបញ្ចុះតម្លៃ ទៅលើម៉ូឌែលកូនពៅ ដែលទើបនឹងចេញលក់ កាលពីដើមឆ្នាំ 2021 នៃសែស្រឡាយត្រកូល Y ម៉ូឌែលស្មាតហ្វូន vivo Y51។ បើតាមរបាយការណ៍នោះ គឺក្រុមហ៊ុន បញ្ចុះពីតម្លៃដើម $259  នៅសល់ត្រឹមតែ $239 តែប៉ុណ្ណោះ។ ការប្រូម៉ូសិនបញ្ចុះតម្លៃនេះ នឹងធ្វើឡើងចាប់ពីថ្ងៃប្រកាសនេះតទៅ រហូតទាល់តែអស់ពីស្តុក ជាមួយនឹងការបន្ថែមជូន កាដូ Bluetooth Speaker យ៉ាងស្រស់ស្អាត ពីរោះរណ្តំថែមទៀតផង។ 
 
ដូច្នេះកុំឲ្យខកខាន នូវឱកាសដ៏ពិសេសនេះ សម្រាប់បងប្អូនដែលកំពុងតែស្នេហា លើស្មាតហ្វូន vivo Y51 អាចរកជាវបាន នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនស្មាតហ្វូន vivo។ 
 

 
លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y51 ៖
. អេក្រង់រាបស្មើ ទំហំ 6.58 អ៊ីញ AMOLED កញ្ចក់រាងកោង 3D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2408 × 1080 (FHD+)
. ប្រើបន្ទះឈីប Qualcomm Snapdragon 662 
. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz
. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB 
. មានថ្មទំហំធំ 5100 mAh / 18W Fast Charge
. ដំណើរការដោយ Android 11 និងស្បែក Interface ប្រភេទ Funtouch OS 11
. មានកាមេរ៉ាមុខទំហំ 16MP Super Night Selfie, កាមេរ៉ាក្រោយបីគ្រាប់ : Rear 48MP Ultra Stable Video+8MP+2MP (Super Wide-angle / Bokeh / Super macro)                                
. មានជម្រើស 2ពណ៌ : Titanium Sapphire / Crystal Symphony
. អាចប្រើស៊ីមកាតបានពីរ
. មានមុខងារ Face Unlock+ Fingerprint Scanner៕
 



(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com