បើមើលតួលេខបរាជ័យក្នុងជំនួញ គេសឹងតែមិនហ៊ានរកស៊ី…!
ពីនេះ ពីនោះ
សេដ្ឋកិច្ច
បើមើលតួលេខបរាជ័យក្នុងជំនួញ គេសឹងតែមិនហ៊ានរកស៊ី…!
18, Mar 2021 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ គ្មាននរណាម្នាក់ចង់ធ្វើការឲ្យគេជារៀងរហូតឡើយ។ គ្មាននរណាម្នាក់មិនចង់ក្លាយជាអ្នកកាន់កាប់ជំនួញឡើយ។ ចំណង់ និងក្តីសុបិនតែងតែកើតមានឡើងចំពោះមនុស្សគ្រប់រូបទាំងអស់ មិនថាជនជាតិណាក៏ដោយ។ តែនៅពេលក្រឡេកមើលតួលេខបរាជ័យ គេសឹងតែមិនហ៊ានបោះទុនរកស៊ីឡើយ។


 
អត្ថបទបែបជំនួញមួយនៅក្នុងសារព័ត៌មានអេឡិចត្រូនិក Entrepreneur.com (សហគ្រិន) ដែលចុះផ្សាយកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២១កន្លងមកបានបញ្ជាក់ថា ជំនួញខ្នាតតូចទើបបង្កើតថ្មី បង្កើតហើយបិទទ្វារទៅវិញនៅឆ្នាំទី១មានចំនួនប្រមាណជា២០ភាគរយ។ ៣០ភាគរយទៀត ដួលរលំ ឬក្ស័យធននៅដំណាច់ឆ្នាំទី២។ គិតត្រឹមឆ្នាំទី៥ ជំនួញ៥០ភាគរយប្រកាសបិទទ្វារ។ 
 
បើគិតនៅដំណាច់ឆ្នាំទី១០វិញ ជំនួញតែ៣០ភាគរយប៉ុណ្ណោះនៅអាចឈរជើងបាន រីឯ៧០ភាគរយទៀត ប្រកាសដើរចេញពីទីលាន ឬពិភពជំនួញ មានន័យថា ក្ស័យធន។ ហេតុផលនៃការបរាជ័យមានលក្ខណៈផ្សេងគ្នាខ្លះ និងដូចគ្នាខ្លះ៕ (អត្ថបទខាងលើមិនបានភ្ជាប់ទៅនឹងបរិបទកូវីដឡើយ)។ 

Tag:
 ជំនួញ
© រក្សាសិទ្ធិដោយ thmeythmey.com