អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក John Magufuli ប្រធានាធិបតីតង់ហ្សានី ស្លាប់ក្នុងអាយុ៦១ឆ្នាំ
18, Mar 2021 , 4:13 pm        
រូបភាព
លោក John Magufuli ប្រធានាធិបតីតង់ហ្សានី ទទួលមរណភាពក្នុងអាយុ៦១ឆ្នាំ។ រូបថត AP
លោក John Magufuli ប្រធានាធិបតីតង់ហ្សានី ទទួលមរណភាពក្នុងអាយុ៦១ឆ្នាំ។ រូបថត AP
ដោយ: ថ្មីៗ
លោក John Magufuli ប្រធានាធិបតីតង់ហ្សានី បានទទួលមរណភាពក្នុងអាយុ៦១ឆ្នាំ កាលពីថ្ងៃពុធ ទី១៧ ខែមីនា។ នេះបើតាមការប្រកាសលោកស្រីអនុប្រធានាធិបតី Samia Suluhu Hassan តាមទូរទស្សន៍រដ្ឋ។

 
លោក Magufuli មិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជាង២សប្តាហ៍ ដោយមានពាក្យចចាមអារ៉ាមថា លោកផ្ទុកកូវីដ-១៩ ប៉ុន្តែមិនមានការអះអាងផ្លូវការឡើយ។ លោកស្រី Hassan បានបញ្ជាក់ថា ប្រធានាធិបតីខ្លួនស្លាប់ដោយសារបញ្ហាជំងឺបេះដូងលែងដើរ ខណៈសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្រុង Dar es Salaam។
 
លោក Magufuli កើតនៅឆ្នាំ១៩៥៩ ហើយបានជាប់ឆ្នោតជាប្រធានាធិបតីតង់ហ្សានី តាំងពីឆ្នាំ២០១៥។ តាមរដ្ឋធម្មនុញ្ញ លោកស្រី Hassan នឹងចូលកាន់តំណែងជាប្រធានាធិបតី ដើម្បីដឹកនាំរដ្ឋភិបាលតង់ហ្សានី ក្នុងអណត្តិ៥ឆ្នាំ ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com