កីឡាជាតិ
ជាតិ
លោក Ryu Hirose ជា​គ្រូ​បង្គោល​ថ្មី​របស់​ជម្រើសជាតិ​កម្ពុ​ជា ជំនួស​លោក Felix
26, Mar 2021 , 8:41 am        
រូបភាព
ភ្នំពេញ​៖ លោក Ryu Hirose ជា​គ្រូ​បង្គោល​ថ្មី​របស់​ជម្រើសជាតិ​កម្ពុ​ជា ជំនួស​លោក Felix Dalmas ដែល​ជួយ​ដឹកនាំ​កម្ពុជា​រយៈពេល​២​ឆ្នាំ​មកនេះ​។ នេះ​បើតាម​សហព័ន្ធ​បាល់ទាត់​កម្ពុជា បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ខ្លួន នៅ​ថ្ងៃទី​២៦ មីនា «​ស្វាគមន៍ លោក RYU HIROSE ដែលជា​គ្រូ​បង្គោល​ថ្មី របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​»​។​


 
​គ្រូបង្វឹក​កម្ពុជា សញ្ជាតិ​អា​ហ្ស​ង់​ទីន Felix Dalmas បានប្រកាស​លា​អ្នកគាំទ្រ​កម្ពុជា​ទាំងអស់​តាមរយៈ​វីដេអូ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) នៅក្រោយពេល​លោក Keisuke Honda យល់ព្រម​បន្តការងារ​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​គោព្រៃ​កម្ពុជា​ដល់​ឆ្នាំ ២០២៣​។​
 
​លោក Felix ដែល​លោក Keisuke Honda យកមក​ធ្វើការ​ជាមួយ​ខ្លួន​កាលពី​ឆ្នាំ​២០១៨ ក៏បាន​អរគុណ​ចំពោះ​អ្នកគាំទ្រ​កម្ពុជា​ទាំងអស់​ដែល​គាំទ្រ​លោក​យ៉ាង​ស្មោះស្ម័គ្រ​។​

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com