អត្ថបទពាណិជ្ជកម្ម
ទទួលបានកាក់មាសនាំសំណាង!
27, Mar 2021 , 3:44 pm        
រូបភាព
កាន់តែពិសេស ដាក់បញ្ញើមានកាលកំណត់ នៅធនាគារ ហ្វីលីព ថ្ងៃនេះ លោកអ្នកនឹងទទួលបានកាក់មាស ព្រមទាំងអត្រាការប្រាក់ពិសេស 6% ក្នុងមួយឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

រួសរាន់ឡើង ការផ្ដល់ជូននេះត្រឹមថ្ងៃទី22 ខែមិថុនា ឆ្នាំ2021 នេះប៉ុណ្ណោះ!
ព័ត៌មានបន្ថែម៖ 086 930 000/089 989 818 (24/7)
 

 
អំពីធនាគារ ហ្វីលីព ភីអិលស៊ី
ធនាគារ ហ្វីលីព ភីអិលស៊ី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៩ ក្រោមអាជ្ញាប័ណ្ណ ហ័ង ឌីប៊ីអេស និងបានប្រែក្លាយជាឈ្មោះ ធនាគារ ហ្វីលីព កាលពីឆ្នាំ ២០១៤ ពេលដែលក្រុមហ៊ុនហ្វីលីពកាពីតាល់គ្រុបទិញយកទាំងស្រុង។ ធនាគារផ្តល់ជូនសេវាកម្មនិងផលិតផលហិរញ្ញវត្ថុយ៉ាងសំបូរបែបនិងគ្រប់លំដាប់រាប់ចាប់ពី សាជីវកម្មធំៗ អាជីវកម្មខ្នាតតូច និងមធ្យម អាជីវកម្មតូចៗ និង ឯកត្តជន ។ ធនាគារជាសមាជិករបស់ ក្រុមហ៊ុនហ្វីលីពកាពីតាល់គ្រុប ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៥ និង មានស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី ។ រហូតដល់បច្ចុប្បន្ន ហ្វីលីពកាពីតាល់គ្រុប បានបម្រើជូនសេវាកម្មហិរញ្ញវត្ថុដែលពេញលេញនិងទំនើបដល់អតិថិជនគ្រប់លំដាប់ចាប់ពីឯកត្តជន សាជីវកម្ម និង គ្រឹះស្ថាននានា នៅជាង១៥ប្រទេស។
 
ធនាគារ ហ្វីលីព បានគួបបញ្ចូលគ្នាជាមួយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រេឌីតកាលពីដើមឆ្នាំ ២០២០នេះ។ បន្ទាប់ពីការគួបបញ្ចូលនេះ ធនាគារមានវិសាលភាពស្ទើរពេញផ្ទៃប្រទេស ពោលគឺមានសាខាចំនួន៨៩សាខាដែលអាចចាត់ថាជាធនាគារដែលមានសាខាច្រើនជាងលំដាប់ទី៣នៅកម្ពុជា។ ធនាគារ ហ្វីលីព បាននិងកំពុងផ្តល់ជូនផលិតផលនិងសេវាកម្មធនាគារបែបឌីជីផល និង តម្រង់ទិសទៅរកស្តង់ដារអន្តរជាតិនៃសេវាកម្មធនាគារជូនដល់អតិថិជន៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com