អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៤០០កេស ដល់ស្ថាប័ន៤ទៀត សម្រាប់ពិសាក្នុងអំឡុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
29, Mar 2021 , 5:40 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ - យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ចំនួន ៤០០កេស ដល់សាលាខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងសាលាស្រុកព្រះស្តេច និងសាលាស្រុកពាមរក៍ ខេត្តព្រៃវែង ។
 
លោក អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស តែងតែនៅក្បែរពលរដ្ឋកម្ពុជាជានិច្ច។ ជាក់ស្ដែង យុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» បានចូលរួមបរិច្ចាគទឹកបរិសុទ្ធដល់ស្ថាប័ន៤ បន្ថែមទៀត ហើយយុទ្ធនាការនេះនឹងបន្តឧបត្ថម្ភដល់ស្ថាប័នផ្សេងៗទៀត ដែលកំពុងជួបការលំបាកដោយសារការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩»។
 
ការបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ដល់ស្ថាប័នទាំង៤ ខាងលើនេះ គឺក្នុងបំណងជួយឲ្យស្ថាប័នទាំងនេះ មានលទ្ធភាពអាចចាត់ចែងទឹកបរិសុទ្ធ សម្រាប់ប្រើប្រាស់នៅតាមទីតាំងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕
















(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com