ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កង ច័ន្ទតារារ័ត្ន ក្លាយជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍
30, Mar 2021 , 7:59 pm        
រូបភាព
បណ្ឌិតសេដ្ឋកិច្ចលោក កង ច័ន្ទតារារ័ត្ន ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នេះបើតាមព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី៣០ ខែមីនា។

 
ក្រៅពីលោក កង ច័ន្ទតារារ័ត្ន អតីតអ្នកវិភាគសេដ្ឋកិច្ចដ៏ល្បីល្បាញ ព្រះរាជក្រឹត្យដដែល ក៏បានតែងតាំងមន្ត្រី៤រូបទៀតក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលក្នុងនោះលោក សង់ ស៊ីណារ៉ុង ឡើងពីអនុរដ្ឋលេខាធិការទៅជារដ្ឋលេខាធិការ។
 
លោក កែវ សុទ្ធិ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ រួមជាមួយទីប្រឹក្សាក្រសួង២នាក់ទៀត គឺលោក វង្ស សុខា ឋានៈស្មើរដ្ឋលេខាធិការ និងលោក នឹម សុធា ឋានៈស្មើអនុរដ្ឋលេខាធិការ។ ទីប្រឹក្សាទាំង២រូប មិនទទួលបានប្រាក់បំណាច់មុខងារឡើយ។
 
ដោយឡែកនៅថ្ងៃទី៣០ ខែមីនា នេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចតែងតាំងលោក ប៊ី សុសត្ថា ជាជំនួយការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានឋានៈស្មើប្រធាននាយកដ្ឋាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com