អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូនលំដាប់ខ្ពស់ vivo X60 Pro 5G បំពាក់លែនកាមេរ៉ា ZEISS នឹងបើកសម្ពោធក្នុងប្រទេសកម្ពុជា នាថ្ងៃស្អែកនេះហើយ!
01, Apr 2021 , 5:57 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន vivo កម្ពុជាបានទម្លាយ ពីការត្រៀមមកដល់ នៃសមាជិកថ្មីរបស់ខ្លួនមួយម៉ូឌែល នៃត្រកូល X ជំនាន់ទី3 ម៉ូឌែលស្មាតហ្វូន vivo X60 Pro 5G។ ស្មាតហ្វូននេះដែរ វាក៏ត្រូវបានបង្ហាញខ្លួន នៅឯទីផ្សារក្រៅស្រុកមួយចំនួន រួចមកហើយ។
 
ស្មាតហ្វូនដ៏ប្រណិត vivo X60 Pro នេះ ជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ជាមួយនឹងក្រុមហ៊ុន  ZEISS ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោក ទៅលើបច្ចេកវិទ្យាអុបទិក។ ជាមួយនឹងការឌីស្សាញ ប្រកបដោយបច្ចេកវិទ្យាដ៏ច្នៃប្រឌិតខ្ពស់ របស់ក្រុមហ៊ុន vivo ជាមួយនឹងការសហការផ្នែកវិស្វកម្ម ជាមួយនឹងក្រុមហ៊ុន ZEISSនោះ ស្មាតហ្វូន  X60 Pro បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុត នៅក្នុងការថតរូបភាព។ មួយវិញទៀត វាក៏ជាស្មាតហ្វូន vivo ដំបូងបំផុត ដែលសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា ZEISS ស្មាតហ្វូន X60 Pro នេះ នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត ដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គ្មានគូប្រៀបនោះទេ។
 
លើសពីនេះទៀត អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំ ក៏ខិតជិតមកដល់ហើយដែរ ជាមួយនឹងវត្តមានស្មាតហ្វូនដ៏អស្ចារ្យមួយនេះ។ ដោយក្រុមហ៊ុន vivo នឹង Live សម្ពោធ Online ស្មាតហ្វូន vivo X60 Pro លើទំព័រហ្វេសប៊ុកផ្លូវការ vivo នៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១នេះ  នៅវេលាម៉ោង៧ យប់តទៅ ដែលមានការចូលរួមពីតារាតំណាង (KOL)ទាំ ងបីរូប មានដូចជា ៖ កញ្ញា ដាដាវ  , លោក ឈិន ឈឿន និងម្ចាស់ទំព័ររៀនថតផងដែរ។
 
សម្រាប់អ្នកចូលរួមទស្សនាក្នុងការ Live នឹងមានឱកាសឈ្នះរង្វាន់ ស្មាតហ្វូន vivo X60 Pro 1គ្រឿង ស្មាតហ្វូន vivo V20 SE 1គ្រឿង កាស vivo WirelessSport 5រង្វាន់ និងកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ថែមទៀតផង៕





 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com