COVID-19
អន្តរជាតិ
អ្នកកើតកូវីដ-១៩ឡើងជាង១៣០លាននាក់ ខណៈស៊ីលីជាប្រទេសទី២២ដែលមានលើស១លាននាក់
02, Apr 2021 , 11:18 am        
រូបភាព
ស៊ីលី ជាប្រទេសទី២២ដែលមានអ្នកឆ្លងកូវីដ១៩លើស១លាននាក់
ស៊ីលី ជាប្រទេសទី២២ដែលមានអ្នកឆ្លងកូវីដ១៩លើស១លាននាក់
ដោយ: រួបរួម
ករណីវិជ្ជមានកូវីដ-១៩លើពិភពលោក ឡើងដល់ជាង១៣០លាន ដោយអ្នកស្លាប់ឡើងដល់ជាង២,៨៤លាននាក់ និងសះស្បើយជិត១០៥លាននាក់។ ស៊ីលី ក្លាយជាប្រទេសទី២២ ដែលមានករណីឆ្លងលើសពី១លាន ខណៈសហរដ្ឋអាមេរិក បានឡើងដល់ជាង៣១លាននាក់ហើយ។



ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ៖

-សហរដ្ឋអាមេរិក៖ ជាង៣១លាននាក់
-ប្រេស៊ីល, ឥណ្ឌា៖ ជាង១២លាននាក់
-បារាំង, រុស្ស៊ី, ចក្រភពអង់គ្លេស៖ ជាង៤លាននាក់
-អ៊ីតាលី, តួកគី, អេស្ប៉ាញ៖ ជាង៣លាននាក់
-អាល្លឺម៉ង់, កូឡុំប៊ី, អាហ្សង់ទីន, ប៉ូឡូញ, ម៉ិកស៊ិក៖ ជាង២លាននាក់
-អ៊ីរ៉ង់, អ៊ុយក្រែន, ប៉េរូ, អាហ្វ្រិកខាងត្បូង, ឆេក, ឥណ្ឌូណេស៊ី, ហូឡង់,ស៊ីលី៖ ជាង១លាននាក់
-កាណាដា, រូម៉ានី៖ ជាង៩០ម៉ឺននាក់
-បែលហ្ស៊ិក, អ៊ីរ៉ាក់, អ៊ីស្រាអែល, ព័រទុយហ្គាល់, ស៊ុយអែត៖ ជាង៨០ម៉ឺននាក់
-ហ្វីលីពីន៖ ជាង៧០ម៉ឺននាក់
-ប៉ាគីស្ថាន, ហុងគ្រី, ហ្ស៊កដានី, បង់ក្លាដែស, ស៊ែប៊ី, ស្វីស៖ ជាង៦០ម៉ឺននាក់។

ករណីស្លាប់ច្រើនជាងគេ៖
-សហរដ្ឋអាមេរិក៖ ជាង៥៦ម៉ឺននាក់
-ប្រេស៊ីល៖ ជាង៣២,៥ម៉ឺននាក់
-ម៉ិកស៊ិក៖ ជាង២០ម៉ឺននាក់
-ឥណ្ឌា៖ ជាង១៦ម៉ឺននាក់
-ចក្រភពអង់គ្លេស៖ ជាង១២,៦ម៉ឺននាក់
-អ៊ីតាលី៖ ជិត១១ម៉ឺននាក់
-រុស្ស៊ី៖ ជិត១០ម៉ឺននាក់
-បារាំង៖ ជាង៩ម៉ឺននាក់
-អាល្លឺម៉ង់, អេស្ប៉ាញ៖ ជាង៧ម៉ឺននាក់
-កូឡុំប៊ី, អ៊ីរ៉ង់៖ ជាង៦ម៉ឺននាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com