COVID-19
ជាតិ
ទីតាំងបិទខ្ទប់៨កន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ និងស្ទឹងមានជ័យទី២
10, Apr 2021 , 10:32 am        
រូបភាព
គោលដៅមុខវត្តស្ទឹងមានជ័យដែលត្រូវបិទខ្ទប់ជាបណ្ដោះអាសន្ន
គោលដៅមុខវត្តស្ទឹងមានជ័យដែលត្រូវបិទខ្ទប់ជាបណ្ដោះអាសន្ន
ដោយ:
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញគោល  គោលដៅចំនួន៨ ដែលត្រូវបានអាជ្ញាធរ ដាក់រនាំងឃាំងការធ្វើដំណើររបស់ពលរដ្ឋ ចេញពីតំបន់បិទខ្ទប់បណ្តោះអាសន្ន ក្នុងសង្កាត់ស្ទឹងមានជ័យទី១ និងស្ទឹងមានទី២។ គោលដៅទាំង៨នោះ មាននៅចំណុចមុខវត្តស្ទឹងមានជ័យចាស់,ស្ពានដែកចំការដូង, ផ្លូវវេងស្រេង(ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌសែនសុខ), ផ្លូវឌួងងៀបកែងប្រឡាយបារាំង, ផ្លូវទ្រង់មាន់កែងប្រឡាយបារាំង, ផ្លូវសូឡា កែងប្រឡាយស្ទឹងមានជ័យ, ផ្លូវបុរីសូនី ផ្សារលឹមឈាងហាក់ និងតំបន់មុំ៣ ផ្លូវអគ្គិសនី កុកអាន។

 
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ៩ មេសា បានប្រកាសបិទខ្ទប់នូវទីតាំងមួយចំនួន ក្នុងសង្កាត់ស្ទឹងមានជ័យទី១ និងស្ទឹងមានជ័យទី២ ដោយសារចំនួននៃអ្នកឆ្លងជំងឺកូវីដ-១៩ មានការកើនឡើងយ៉ាងគំហុក។
 
ដ្បិតការសម្រេចបិទតំបន់មួយចំនួន ដែលជាសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាការសម្រេចចិត្តដ៏តឹងតែង តែដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ នេះជាយន្តការដ៏ចាំបាច់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
 
បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញយប់ថ្ងៃទី៩ មេសា ការបិទខ្ទប់នេះមានរយៈពេល២សប្តាហ៍ដោយគិតចាប់ពីម៉ោងសូន្យយប់ថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២៣ ខែមេសា។ សម្រាប់តំបន់ដែលបិទខ្ទប់ទាំងនេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែករណីចាំបាច់ ដែលមានការបញ្ជាក់ពីច្បាស់លាស់៕


គោលដៅបិទខ្ទប់ នៅចំណុចផ្លូវចេញពីភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ


© រក្សាសិទ្ធិដោយ thmeythmey.com