កីឡាអន្តរជាតិ
អន្តរជាតិ
Man United លិច​លុង​កាន់​តែ​ជ្រៅ ខណៈ Chelsea អាម៉ាស់​លើ​ទឹក​ដី Stoke
08, Dec 2013 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
រដូវ​កាល​​ដ៏​ខក​ចិត្ត​របស់ Manchester United បាន​ធ្លាក់​ចូល​​កាន់​តែ​ជ្រៅ​ក្នុង​វិបត្តិ​កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពី​ការ​បរា​ជ័យ ១-០ ក្នុង​ផ្ទះ​ខ្លួន​ឯង​ក្រោម​ស្នា​ដៃ​ក្រុម Newcastle United បាន​ធ្វើ​ឲ្យ​ក្រុម​ការ​ពារ​តំណែង​ជើង​ឯក​មួយ​នេះ​ទទួល​បរា​ជ័យ​ជា​លើក​ទី​៥​ជាប់​ៗ​គ្នា​ក្នុង​រដូវ​កាល​នេះ​។



គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់ Yohan Cabaye ក្រោយ​ពី​លេង​បាន​៦០​នាទី​បាន​ជួយ​ឲ្យ Newcastle ភ្លក្ស​រស​ជាតិ​នៃ​ជ័យ​ជម្នះ​ជា​លើក​ទី​១​របស់​ពួក​គេ​នៅ​លើ​ទឹក​ដី Old Trafford បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧២ និង​បាន​ធ្វើ​ឲ្យ Man United ទទួល​បរា​ជ័យ​ក្នុង​ផ្ទះ​ខ្លួន​ឯង​ចំនួន​ពីរ​លើក​ជាប់​ៗ​គ្នា​ជា​លើក​ទី​១​​ក្នុង​ការ​ប្រកួត​លីក បើ​គិត​ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០០២​។

ក្រោយ​ពី​បរា​ជ័យ ១-០ ក្រោម​ស្នា​ដៃ​ក្រុម Everton បច្ចុបន្ន Man United បាន​ទទួល​បរា​ជ័យ​ស្មើ​នឹង​ការ​ទទួល​បរា​ជ័យ​ក្នុង​រដូវ​កាល​ទាំង​មូល​កាល​ពី​ឆ្នាំ​មុន ហើយ​ក្រុម​របស់​លោក David Moyes អាច​នឹង​ដេញ​តាម​ពី​ក្រោយ​ក្រុម Arsenal ១៥​ពិន្ទុ​នៅ​ត្រឹម​ចុង​សប្តាហ៍​នេះ​។

នៅ​ខណៈ​នោះ​ផង​ដែរ Chelsea បាន​ធ្លាក់​ទៅ​ឈរ​លេខ​៣ ក្រោយ​ពី​ខ្សែ​បម្រើ​ស្លាប Oussama Assaidi បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​​នៅ​នាទី​ចុង​ក្រោយ​ដើម្បី​ជួយ​ឲ្យ Stoke City ទទួល​ជ័យ​ជម្នះ ៣-២ នៅ​ឯ​កីឡ​ដ្ឋាន Britannia​៕ 

លទ្ធ​ផល​កាល​ពី​ថ្ងៃ​សៅរ៍

ក្រប​ខ័ណ្ឌ​អង់​គ្លេស Premier League

Man Utd 0-1 Newcastle
Crystal Palace 2-0 Cardiff
Liverpool 4-1 West Ham
Southampton 1-1 Man City
Stoke 3-2 Chelsea
West Brom 0-2 Norwich
Sunderland 1-2 Tottenham

ក្រប​ខ័ណ្ឌ​អាល្លឺ​ម៉ង់ Bundesliga
Hamburger SV 0-1 Augsburg
Eintracht Frankfurt 1-2 Hoffenheim
Werder Bremen 0-7 Bayern Munich
VfB Stuttgart 4-2 Hannover 96
Borussia Monchengladbach 2-1 Schalke 04
Borussia Dortmund 0-1 Bayer Leverkusen

ក្រប​ខ័ណ្ឌ​អ៊ី​តាលី Serie A
Livorno 2-2 Milan
Napoli 3-3 Udinese

ក្រប​ខ័ណ្ឌ​បារាំង Ligue 1
Paris Saint Germain 5-0 Sochaux
Lorient 2-0 Rennes
Reims 1-0 Nice
Valenciennes 1-1 Guingamp

ប្រែសម្រួល​ដោយ ផេង សំណាង       

© រក្សាសិទ្ធិដោយ thmeythmey.com