ជាតិ
ផ្សារអូឡាំពិក និងផ្សារពិភពថ្មីឈូកមាស ត្រូវផ្អាកដំណើរការបណ្ដោះអាសន្ន ១៤ថ្ងៃ
22, Apr 2021 , 9:49 am        
រូបភាព
អាជ្ញាធរបានថ្នាំកម្ចាត់មេរោគកូវីដ-១៩ នៅផ្សារអូឡាំពិក កន្លងមក (រូបពីហ្វេសប៊ុកគណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក)
អាជ្ញាធរបានថ្នាំកម្ចាត់មេរោគកូវីដ-១៩ នៅផ្សារអូឡាំពិក កន្លងមក (រូបពីហ្វេសប៊ុកគណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក)
ដោយ៖ ប៉ូ សុភា

 
ភ្នំពេញ៖ ផ្សារអូឡាំពិក និង ផ្សារឈូកមាសរយៈពេល១៤ថ្ងៃ ក្រោយមានអាជីករ និងប្រជាពលរដ្ឋ បានឆ្លងកូវីដ-១៩  ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈជាបន្តបន្ទាប់ ។ នេះបើតាមលិខិតដោយឡែករបស់រដ្ឋបាលខណ្ឌបឹងកេងកង និងរដ្ឋបាលខណ្ឌសែនសុខ ។


ដោយសារស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវី-១៩ ក្នុង« ព្រឹត្តិការណ៍២០កុម្ភៈឆ្នាំ ២០២១ » បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស រដ្ឋបាលខណ្ឌបឹងកេងកង បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ដោយគិតចាប់ថ្ងៃទី២១ មេសាឆ្នាំ២០២១ រហូតដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២១ ។ 
 
ទន្ទឹមនឹងនេះ អាជ្ញាធរខណ្ឌបឹងកេងកង បានអំពាវនាវដល់ពលរដ្ឋ ដែលធ្លាប់ចេញចូលផ្សារអូឡាំពិក ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១៤ខែមេសា ឆ្នាំ២០២១ ដែលមានអាការ ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាមានឆ្លងជំងឺកូវីដ-១៩ សូមទៅធ្វើតេស្កជាបន្ទាន់នៅបរិវេណ សាលមហោស្របចេនឡា ព្រមទាំងធ្វើចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 
 
ចំណែករដ្ឋបាលខណ្ឌសែនសុខ នៅថ្ងៃទី២១ មេសា ក៏បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្ន ផ្សារពិភពថ្មីឈូកមាស ផ្សាររីករាយ រយៈពេល១៤ ដោយគិតចាប់ពីថ្ងៃទី២១ ខែមេសា រហូតដល់ថ្ងៃទី៤ មេសា ឆ្នាំ២០២១។
 
រដ្ឋបាលខណ្ឌសែនសុខ បានអំពាវនាវដល់ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារ ក្នុងផ្សារ និងក្រុមគ្រួសារអាជីករពាក់ព័ន្ធជាមួយអាជីកលក់ដូរនៅ តូប លេខ ០០៥ ផ្សារភិភពថ្មី ឈូកមាស ហើយមានអាការ សង្ស័យ សូមប្រញ៉ាប់រួសរាន់ទៅយកសំណាក់តេស្ករកមេរោគកូវីដ-១៩ជាបន្ទាន់នៅផ្លូវ A ខាងត្បូងផ្សារពិភពថ្មីឈូក មាស។
 
គិតមកដល់ពេលនេះ ផ្សារនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ត្រូវបានផ្អាកដំណើរការជាបន្តបន្ទាប់ជាង ២០ផ្សារ  ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ។ ក្រៅពីនេះ មានខណ្ឌមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ក៏ត្រូវបានបិទខ្ទប់ និងដាក់ក្នុងតំបន់ក្រហមជាផងដែរ ៕
 
v

Tag:
 កូវីដ-១៩
  បិទ
  ផ្សារ
  អូឡាំពិក
  ឈូកមាស
© រក្សាសិទ្ធិដោយ thmeythmey.com