ជាតិ
នាយក្រិនបានធូស្រាលពីជំងឺហើយ ក្រោយការវះកាត់បានជោគជ័យ
10, May 2021 , 5:48 pm        
រូបភាព
លោក ទេស សុជន ហៅ នាយ ក្រិន ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្រខេត្តបាត់ដំបង(រូបផ្ដល់ឱ្យ)
លោក ទេស សុជន ហៅ នាយ ក្រិន ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្រខេត្តបាត់ដំបង(រូបផ្ដល់ឱ្យ)
ភ្នំពេញ៖ នាយ ក្រិន ដែលមានឈ្មោះដើមថា ទេស សុជន ពេលនេះស្ថានភាពជំងឺរបស់លោក បានធូរស្រាលជាងមុនហើយ បន្ទាប់ពីការវះកាត់ ខ្លនធ្លាក់ (ពោះវៀនធ្លាក់ចូលក្នុងពង) បានជោគជ័យ។ នេះបើតាមការបញ្ជាក់ពីលោក គឹម វិបឿន ត្រូវជាប្អូនថ្លៃ ដែលកំពុងនៅមើលថែលោក នៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។


លោក គឹម វិបឿន ត្រូវជាប្អូនថ្លៃរបស់លោក ទេស សុជន ហៅ នាយ ក្រិន បានឆ្លើយប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទពីខេត្តបាត់ដំបងថា នាយ ក្រិន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
 
ដោយស្ថានភាពជំងឺ ខ្លនធ្លាក់ (ពោះវៀនធ្លាក់ចូលក្នុងពង) មានសភាពធ្ងន់ធ្ងរ ទើបតម្រូវឱ្យមានការវះកាត់ ហើយ១សប្ដាហ៍ទៀត ទើបគ្រូពេទ្យអនុញ្ញាតឱ្យលោកចេញពីមន្ទីរពេទ្យ។ តាមពិតទៅ នាយ ក្រិន ដែលបច្ចុប្បន្នមានអាយុ៤១ឆ្នាំនោះ ជាប់មានជំងឺនេះយូរមកហើយ គ្រាន់តែថាវាមិនសូវធ្វើឱ្យលោក ឈឺចុកចាប់ខ្លាំង ទើបតែមួយរយៈចុងក្រោយនេះទេ ដែលវាធ្វើឱ្យលោកឈឺទម្រាំពុំបាន ក៏សម្រេចចិត្តទៅមន្ទីរពេទ្យ ហើយនេះជាការបញ្ជាក់របស់លោក គឹម វិបឿន។
 
«គាត់ឈឺជំងឺនេះយូរហើយ ប៉ុន្តែទើបតែធ្វើទុកខ្លាំង ដែលត្រូវវះកាត់។ តាំងពីមានជំងឺកូវីដ-១៩ គាត់មិនបានចេញទៅរកការងារអ្វីឡើយ ព្រោះបិទប៉ុស្តិ៍អស់ហើយ។ សព្វថ្ងៃហ្នឹងគាត់ត្រូវចិញ្ចឹមកូន៣នាក់ ដូច្នេះជីវភាពរបស់គាត់ក៏ខ្វះខាតដែរ»៕
 

Tag:
 តារា
  កប្លែង
 សិល្បៈ
 
© រក្សាសិទ្ធិដោយ thmeythmey.com