អត្ថបទពាណិជ្ជកម្ម
ផ្សារទំនើបអុីអនទាំង២សាខា រៀបចំពិព័រណ៍លក់បន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុក ដើម្បីចូលរួមជួយកសិករ និងជំរុញឱ្យមានការផលិតផលខ្មែរ
11, May 2021 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
ទោះស្ថិតក្នុងបរិបទ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផ្សារទំនើបអ៊ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) នៅតែបន្តចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រផលិតផលក្នុងស្រុក តាមរយៈការផ្សព្វផ្សាយ និងពង្រីកទីផ្សារបន្ថែម សម្រាប់ផលិតផលខ្មែរ។ ជាក់ស្ដែង ផ្សារទំនើបអ៊ីអន (ផ្សារលក់ទំនិញទូទៅ) ដោយមានការសហការ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ បានរៀបចំពិព័រណ៍ផលិតផលខ្មែរ ដែលប្រព្រឹត្តធ្វើទ្បើងចាប់ពីថ្ងៃទី ១០ ដល់ ៣០ ឧសភា ឆ្នាំ២០២១ នៅផ្សារទំនើបអ៊ីអន ទាំង២សាខា។ 


 
ពិព័រណ៍ផលិតផលខ្មែរនេះមានគោលបំណងផ្សព្វផ្សាយ លើកស្ទួយ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទ ឲ្យកាន់តែធំទូលាយ ដែលអាចប្រកួតប្រជែងទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាផ្នែកមួយ ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ តាមរយៈពិព័រណ៌នេះដែរ ផ្សារទំនើបអ៊ីអន បាននាំយកផលិតផលក្នុងស្រុក ដែលដាំដុះដោយកសិករមកពីខេត្តកំពត ព្រះវិហារ កំពង់ចាម និងខេត្តផ្សេងៗទៀត រួមជាមួយផលិតផលខ្មែរជាច្រើនទៀត មកបង្ហាញដោយមានការផ្ដល់ជូនពិសេសជាច្រើន។




 
ជាមួយការរៀបចំពិព័រណ៍នេះដែរ ផ្សារទំនើបអ៊ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ក៏បានគិតគូរយ៉ាងម៉ត់ចត់ ពីសុវត្ថិភាព អតិថិជន និងបុគ្គលិក ដោយចូលរួមអនុវត្តយ៉ាងខ្ចាប់ខ្ជួន នូវវិធានការសុខាភិបាល ដោយតម្រូវឲ្យអតិថិជន និងបុគ្គលិកគ្រប់រូប ត្រូវតែពាក់ម៉ាស់ វាស់កម្ដៅ លាងដៃនឹងអាល់កុល និងស្កេន QR កូដ ដើម្បីប្រាកដថាពួកគេ មកពីតំបន់មានសុវត្ថិភាព មុនអនុញ្ញាតឲ្យចូលផ្សារ។ ដោយឡែក បុគ្គលិកទាំងអស់របស់ផ្សារទំនើបអ៊ីអន ត្រូវបានត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់ ជារៀងរាល់ថ្ងៃមុន អនុញ្ញាតឱ្យចូលធ្វើការ។ 
 



 
ម៉្យាងទៀត គ្រប់កន្លែងគិតលុយ រទះរុញទិញទំនិញ និងកន្លែងផ្សេងៗទៀត ត្រូវបានជូតសម្អាតជាប្រចាំ ជាមួយអាល់កុល រួមទាំងការរក្សារគម្លាត កំទ្បុងពេលទិញទំនិញ និងពេលគិតលុយ ដើម្បីធានាសុវត្ថិភាពជូនដល់អតិថិជន និងបុគ្គលិកផងដែរ។ 
 



 
 
លើលពីនេះទៅទៀត ក៏មានការបាញ់ថ្នាំដើម្បីសម្លាប់មេរោគ នៅគ្រប់ទីតាំងសំខាន់ៗ របស់ផ្សារទំនើបទាំងអស់ផងដែរ ដើម្បីផ្ដល់ជូនអតិថិជន នូវបរិយាកាសទិញទំនិញប្រកបដោយសុវត្ថិភាព។ បន្ថែមពីនេះ អតិថិជន ក៏អាចបញ្ជាទិញទំនិញជាច្រើនទៀត តាមរយៈអ៊ីអន អនទ្បាញ ដោយចូលទៅកាន់៖ www.aeononlineshopping.com
រួមគ្នាលើកកម្ពស់ និងជំរុញផលិតផលខ្មែរ យើងឲ្យទទួលបានការគាំទ្រ ទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាចូលរួមអនុវត្តវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋាភិបាល ទាំងអស់គ្នា ដើម្បីយកឈ្នះជំងឺដ៏កាចសាហាវនេះ ក្នុងពេលដ៏ខ្លីខាងមុខ!
ពួកយើងឆ្លងកាត់ពេលវេលាដ៏លំបាកនេះជាមួយគ្នា! ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com