អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនហួវៃដាក់លក់ HUAWEI Wifi AX3 Pro បំពាក់បច្ចេកវិទ្យា HUAWEI Share ងាយស្រួលក្នុងការភ្ជាប់លឿនបំផុតគ្រាន់តែយកទូរស័ព្ទប៉ះជាការស្រេច តម្លៃត្រឹមតែ $79
11, May 2021 , 4:36 pm        
រូបភាព
ដោយ: ថ្មីៗ
នរណាៗ ក៏ទទួលស្គាល់នូវបច្ចេកវិទ្យាល្បឿនអ៊ីនធឺណិតរបស់ក្រុមហ៊ុនហួវៃដែរ បន្ទាប់ពីក្រុមហ៊ុនមួយនេះ សម្រេចដាក់ចេញនូវបច្ចេកវិទ្យា 5G មុនដំបូងគេបង្អស់
លើពិភពលោក។ នៅថ្ងៃនេះ ក្រុមហ៊ុនហួវៃ ប្រចាំប្រទេសកម្ពុជាបានប្រកាសដាក់នូវ HUAWEI Wifi AX3 Pro បំពាក់បច្ចេកវិទ្យាHUAWEI SHARE ងាយស្រួល ក្នុងការភ្ជាប់
លឿនបំផុតគ្រាន់តែយកទូរស័ព្ទប៉ះជាការស្រេច តម្លៃត្រឹមតែ $79។
 
អតិថិនជន អាចរកជាវបាន នៅតាមហាងហួវៃ Showroom, ហាងដៃគូសហការហាងលក់ទូរសព្ទដែលមានស្លាកសញ្ញា ឬបុគ្គលិកលក់ម៉ាកហួវៃ ដែលនៅក្បែរលោកអ្នកជាងគេ។ 
 
លោក ថង សារី នាយកផ្នែកទីផ្សារប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ការដាក់លក់នូវ Router Wifi ជំនាន់ចុងគឺ HUAWEI Wifi AX3 Pro នឹងផ្តល់នូវបទពិសោធន៍កាន់តែងាយស្រួល ជាមួយនឹងល្បឿនអ៊ីនធឺណិតដើរលឿន ល្បឿនសេវាកាត់ជញ្ជាំង ជាពិសេសបំពាក់បច្ចេកវិទ្យា HUAWEI SHARE ងាយស្រួលក្នុងការភ្ជាប់ លឿនបំផុត គ្រាន់តែយកទូរស័ព្ទប៉ះជាការស្រេច។ 


 
លោកបានបន្ថែមថា៖ “យើងជឿជាក់ថា HUAWEI Wifi AX3 Pro នឹងអង្រួនទីផ្សារ Router ក្នុងប្រទេស កាន់តែមានស្ទុះទ្វេដងជាក់ជាពុំខាន ជាពិសេស អតិជននឹងអាចភ្លក់នូវបច្ចេកវិទ្យាទំនើប និងល្បឿនអ៊ីនធឺណិតដើរលឿនដូចហោះ ជាក់ជាពុំខានឡើយ”។ 
 
 HUAWEI Wifi AX3 Pro ត្រូវបានក្រុមហ៊ុនផលិតឡើង ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ជាមួយនឹងបច្ចេកវិទ្យាអ៊ីធឺណិតដើរលឿន ល្បឿនសេវាកាត់ជញ្ជាំង ភ្ជាប់បច្ចេកវិទ្យា WiFi 6 Plus (3000Mbps), បច្ចេកវិទ្យា HUAWEI SHARE អាចភ្ជាប់បាន ១២៨នាក់ ក្នុងពេលតែមួយ បំពាក់នូវ CPU Quad-core 1.4GHz និងបច្ចេកវិទ្យាសុវត្ថិភាពHUAWIE Homesec ថែមទៀតផង។
 


សរុបមកជ្រើសរើស HUAWEI Wifi AX3 Pro តម្លៃ $79 សម្រាប់ប្រើប្រាស់ មិនថានៅក្នុងបន្ទប់គេង គេហដ្ឋាន, ការិយាល័យ គ្រឹះស្ថានសិក្សា, ក្រុមហ៊ុន ឬរមណីយដ្ឋាននានា ពិតជាមិនខកបំណងឡើយ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com