ជាតិ
សិល្បះ
“គេស្ទាបខ្ញុំ ខ្ញុំខ្ពើមខ្លួនឯង” ជាសារស្វែងរកយុត្តិធម៌ឱ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីMYTV
12, May 2021 , 12:29 pm        
រូបភាព
ភ្នំពេញ៖ “គេស្ទាបខ្ញុំ ខ្ញុំខ្ពើមខ្លួនឯង” ត្រូវបានគេប្រើដើម្បីស្វែងរកយុត្តិធម៌ឱ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីMYTV ដែលអះអាងថា រងការបំពានពីឧកញ៉ា ហេង សៀ។ កញ្ញា មាន ពេជ្ររីតា ក៏បានដាក់ពាក្យប្ដឹងឧកញ៉ា ហេង សៀ ពីបទ«ប៉ុនប៉ងរំលោភសេពសន្ថវៈ» ទៀតផង។


 “សូមបញ្ឈប់ អំពើហិង្សា ផ្លូវភេទលើស្ត្រី” “ពួកយើងសង្ឃឹមថា ច្បាប់នឹងមានយុត្តិធម៌ សម្រាប់ក្មេងស្រីដ៏ស្លូតត្រង់ម្នាក់” ។ “សង្ឃឹមថាសង្គមខ្មែរ នឹងលុបបំបាត់ទាំងស្រុង នូវវប្បធម៌អាងអំណាច រំលោភបំពាន លើជនស្លូតត្រង់តទៅទៀត" ។ “សង្ឃឹមថានឹងមានយុត្តិធម៌សម្រាប់នាង” ស្ត្រីមានសិទ្ធិស្មើនឹងបុរស ស្ត្រីមានសិទ្ធិការពារខ្លួន ពីការរំលោភបំពាន”។ “តើអាចរួមគ្នា រកយុត្តិធម៌បានទេ”? “មានលុយ មានអំណាច អាចអង្គុយលើច្បាប់ ទេ! ត្រូវបញ្ឈប់វប្បធម៌នេះភ្លាម”។ ទាំងនេះគឺជាសារភ្ជាប់នឹងពាក្យគន្លឹះ “គេស្ទាបខ្ញុំ ខ្ញុំខ្ពើមខ្លួនឯង” ដែលត្រូវបានគេចែករំលែកយ៉ាងព្រោងព្រាតនោះ។
 
ចលនាស្វែងរកការគាំទ្រតាមហ្វេសប៊ុក ដើម្បីទាមទាររកយុត្តិធម៌ ឱ្យកញ្ញា មាន ពេជ្ររីតា ដែលត្រូវបានគេស្គាល់ថាជា Miss Grand Cambodia 2021 តំណាងឱ្យកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Miss Grand នៅប្រទេសថៃ កំពុងតែផុសផុល។ ចលនានេះ ត្រូវបានគេធ្វើឡើង ក្រោយពីមានព័ត៌មានពាក់ព័ន្ធនិងករណីរំលោភបំពានរាងកាយលើរូបនាង ដោយបុគ្គលមានទ្រព្យស្ដុកស្ដម្ភម្នាក់ឈ្មោះ ហេង សៀ។
 
“គេស្ទាបខ្ញុំ ខ្ញុំខ្ពើមខ្លួនឯង” ជាពាក្យដែលស្រែកចេញពីមាត់មនុស្សស្រីម្នាក់ ដែលកំពុងយំ ព្រោះជួបរឿងឈឺចាប់ ដែលមិនគួរនឹងកើតឡើយ។ តើអាចរួមគ្នា រកយុត្តិធម៌បានទេ”? នេះគឺជាសារដែលត្រូវបានបង្ហោះដោយ ឌីជេ តាប៊ុយ។ 
 
ដូចគ្នាដែរ តារាចម្រៀងរ៉េប វ៉ាន់ដា ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីស្រទាប់យុវវ័យ ក៏បានសរសេរសារក្នុងហ្វេសប៊ុករបស់ខ្លួនដែរ។ “គេស្ទាបខ្ញុំ ខ្ញុំខ្ពើមខ្លួនឯង” guys, this is painful. “មានលុយ មានអំណាច អាចអង្គុយលើច្បាប់” «ទេ!!!» ត្រូវបញ្ឈប់វប្បធម៌នេះភ្លាម។ នេះគឺជាខ្លឹមសារដែលតារាចម្រៀងរ៉េប វ៉ាន់ដា បានបង្ហោះ។


 
ក្រៅពីអ្នកមានឥទ្ធិពលក្នុងចង្កោមសិល្បៈទាំងពីររូបខាងលើ ក៏មានអ្នកសិល្បៈ ក៏ដូចជាសាធារណជនជាច្រើនរូបទៀត សុទ្ធតែបានសរសេរពាក្យគន្លឹះ “គេស្ទាបខ្ញុំ ខ្ញុំខ្ពើមខ្លួនឯង” ដោយភ្ជាប់សារផ្សេងៗគ្នា ដើម្បីស្វែងរកយុត្តិធម៌ជូន កញ្ញា មាន ពេជ្ររីតា ផងដែរ។
 
ជុំវិញករណីនេះ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានប្តឹងលោកឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» នៅក្នុងរថយន្ត ដោយមានស្ថានទម្ងន់។ ក្នុងពាក្យបណ្ដឹងនេះ កញ្ញា ពេជ្ររីតា ក៏ទាមទារសំណងជំងឺចិត្ត ចំនួន១០ម៉ឺនដុល្លា និងទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ ទៀតផង។
 
ក្នុងលិខិតបណ្ដឹងនោះ ពិធីការិនីទូរទស្សន៍ My TVរូបនេះ ក៏បានរៀបរាប់លម្អិតពីដំណើរដើមទងនៃការស្គាល់គ្នាជាមួយឧកញ៉ា ហេង សៀ នេះ រហូតដល់មានការប្ដឹងផ្ដល់ពីបទ«ប៉ុនប៉ងរំលោភសេពសន្ថវៈ»នេះ។ ការប្ដឹងផ្ដល់តបតរបស់កញ្ញា ពេជ្ររីតា វិញនេះ ធ្វើឡើងក្រោយពីលោកឧកញ៉ា ហេង សៀ បានចោទកញ្ញាថា បានលួចទូរសព្ទ និងប៉ងចាក់សម្លាប់ខ្លួន៕
សូមអាចសារទាំងនោះ នៅខាងក្រោម៖
 


















 
 
 

Tag:
 សិល្បៈ
  Miss Grand Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com