អត្ថបទពាណិជ្ជកម្ម
អីយ៉ា! បញ្ចុះតម្លៃច្រើនដល់ម្លឹងផង? អ្នកស្រឡាញ់ Ford អាចពិចារណាបាន !
12, May 2021 , 4:01 pm        
រូបភាព
ដោយ: ថ្មីៗ
ពិតជាដំណឹងគួរឲ្យរីករាយ សម្រាប់មិត្តអ្នកគាំទ្រ និងអ្នកស្រឡាញ់រថយន្តម៉ាក Ford។ ដែលកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទ ក្នុងទីផ្សារប្រទេសកម្ពុជា បាន ប្រកាសលក់លាងឃ្លាំង ដោយបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មានពីមុនមក ទៅលើម៉ូឌែល SUV របស់ខ្លួន។ ម៉ូឌែលរថយន្តដែលនឹងបញ្ចុះតម្លៃនោះគឺរថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 ដែលបញ្ចុះតម្លៃរហូតដល់ទៅ $6,500 ឯណោះ ដែលតម្លៃចាស់គឺរហូតដល់ទៅ $71,000។ បន្ទាប់ពីការបញ្ចុះថ្លៃរួច រថយន្តនេះ មានតម្លៃត្រឹមតែ $64,500 ប៉ុណ្ណោះ។


 
បងប្អូនមានជម្រើស ក្នុងការបង់រំលស់ជាមួយនឹងលក្ខខណ្ឌងាយៗ មិនស្មុគស្មាញដោយបង់ប្រាក់ប្រចាំខែត្រឹមតែ $527 ប៉ុណ្ណោះ ជាមួយនឹងការអនុម័តឆាប់រហ័ស ត្រឹមតែ 2 ថ្ងៃ អាចយករថយន្តមកប្រើប្រាស់បាន ព្រមទាំងសេវាកម្មបង់រំលស់ គ្រប់ 25 ខេត្ត/ក្រុង ប្រកបដោយទំនុកចិត្ត។ ដូច្នេះបងប្អូនដែលស្រឡាញ់រថយន្ត Ford សូមប្រញាប់រួសរាន់ក្នុងការក្លាយជាម្ចាស់រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 នេះ ព្រោះចំនួននៃការផ្តល់ជូនមានកំណត់។


 
ការបញ្ចុះតម្លៃពិសេសបែបនេះ គឺពិតជាឱកាសល្អសម្រាប់បងប្អូន ដែលស្រឡាញ់គាំទ្ររថយន្ត Ford ដែលវាជាពេលវេលាដ៏ស័ក្តិសម ក្នុងការទិញរថយន្តនេះមកប្រើប្រាស់ ព្រោះពិតជាចំណេញច្រើនខ្លាំងមែនទែន។ រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 នៅតែជារថយន្ត SUV ដែលមានលក្ខណៈខុសប្លែក ពីរថយន្ត SUV ដទៃក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងភាពប្រណិត និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះគឺ ម៉ាស៊ីន 2.0L ជំនាន់ថ្មី និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូតែម្តង។ 


 
បងប្អូនមួយចំនួនបានស្គាល់រថយន្តនេះ តាមរយៈពិធីសម្ពោធជាផ្លូវការ វីដេអូធ្វើបទបង្ហាញ ស្ពតផ្សាយពាណិជកម្ម ការផុសរូបផ្សេងៗ និងតាមដងវិថីនានា ប៉ុន្តែតើបងប្អូនដឹងទេថា Ford Everest 2.0L Bi-Turbo នេះមានលក្ខណៈពិសេសអ្វីខ្លះ? 
ដូច្នេះថ្ងៃនេះដែរ យើងខ្ញុំសូមមកណែនាំតែចំណុចពិសេស ដែលរថយន្តដទៃនៅក្នុងតម្លៃប្រហាក់ប្រហែលគ្នាពុំមាន នោះគឺ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗ ចុងក្រោយដ៏ឆ្លាតវៃរបស់ Ford ដែលមានដូចជា៖
ម៉ាស៊ីនដ៏ស្ទុះ 2.0L Bi-Turbo ជំនាន់ថ្មីដែលអាចឲ្យរថយន្តនេះ ផលិតនូវកម្លាំងសេះ រហូតដល់ទៅ 213PS និងកម្លាំងរមួល 500 Nm ដែលកម្រិតស៊ីប្រេងត្រឹមតែ 7L-8L ក្នុង 100 គីឡូម៉ែត្រតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ថែមទាំងចំណេញក្នុងការបង់ពន្ធផ្លូវផងដែរ គឺត្រឹមតែ 20 ម៉ឺនរៀលប៉ុណ្ណោះ ពិតជាចំណេញខ្លាំងមែនទែន
ប្រអប់លេខ 10 វគ្គអូតូជំនាន់ថ្មី (10-Speed Automatic) ដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ លោកអ្នកអាចថែមថយលេខ ដោយគ្រាន់តែចុចសញ្ញា (+) និង (-)


 
ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist) 
ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) 
ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind Spot Information System) 
ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកខាងក្រោយរថយន្ត (Cross Traffic Alert) 
ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey System) 
សេនសឺជុំវិញរថយន្តចំនួន 10 គ្រាប់ (10 Sensors)
ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) 
 



មិនតែប៉ុណ្ណោះ សមត្ថភាពជើងក្រោមរបស់ Ford Everest 2.0L Bi-Turbo ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយភាពធន់ រឹងមាំជាងមុន គឺសំដៅទៅលើសុវត្ថិភាព ជាពិសេសដល់ការទប់លំនឹង ដោយមានភាពហាប់ណែនជាងមុន ធ្វើឲ្យការផ្ទុកទម្ងន់ អូស សណ្ដោង ក្នុងស្ថានភាពផ្លូវលំបាក ក៏ដូចជានៅពេលបត់បែនប្រកបដោយសុវត្ថិភាព និងជួយកាត់បន្ថយ សំឡេងកង់ពេលបើកបរលើផ្លូវរាបផងដែរ។ កំណែទម្រង់ចុងក្រោយនេះ នឹងធ្វើឲ្យសមត្ថភាពនៃការបើកបររបស់ Ford Everest 2.0L Bi-Turbo កាន់តែប្រសើរ និងមានផាសុកភាពជាងមុន ដូចជាការកាត់បន្ថយសំឡេង ភាពញ័រ បង្កើនភាពទន់ភ្លន់ មិនរលាក់ខ្លាំងដូចមុន។


 
ក្រៅពីចំណុចពិសេស ដែលលើសគេទាំងនេះហើយ Ford Everest 2.0L Bi-Turbo នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត រហូតដល់ជាង 50 ចំណុចបន្ថែម ដែលក្នុងនោះ មានកញ្ចប់បច្ចេកវិទ្យាជំនាន់ចុងក្រោយ របស់ Ford ដែលគេឲ្យឈ្មោះថា Ford Co-Pilot 360TM Technology ដែលអាចបំពេញជូន នូវតម្រូវការរបស់អតិថិជន បានយ៉ាងងាយស្រួល។ បើទោះបីយើងខ្ញុំ បានរៀបរាប់ពីចំណុចពិសេសជាច្រើន របស់រថយន្តនេះយ៉ាងណាក៏ដោយ ប៉ុន្តែគឺពិតជាមិនទាន់អស់នោះទេ ដូច្នេះប្រសិនបើលោកអ្នក ចង់ជ្រាបព័ត៌មានបន្ថែម អំពីរថយន្តនេះលោកអ្នក អាចអញ្ជើញទៅសាកសួរព័ត៌មាន នៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖ 
អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
អគារតាំងបង្ហាញសាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
អគារតាំងបង្ហាញសាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
អគារតាំងបង្ហាញសាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661។






 
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com