អត្ថបទពាណិជ្ជកម្ម
Park Café៖ ឈានមួយជំហានទៀត គឺបានចេញមុខម្ហូបថ្មីៗ ដែលងាយស្រួលចម្អិននៅផ្ទះ
13, May 2021 , 3:17 pm        
រូបភាព
 ដោយយោងតាមព័ត៌មានតាមបណ្តាញសង្គម អំពីសភាពការណ៍ ដែលទាក់ទងជាមួយនឹងបញ្ហាជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាទាំងមូល ពិសេសនៅក្នុងក្រុងភ្នំពេញ ក៏ដូចនៅតាមបណ្តាខេត្តមួយចំនួន នៅមិនទាន់ការធូរស្បើយនៅឡើយទេ។ ទន្ទឹមនឹងនេះ តួលេខនៃអ្នកមានវិជ្ជមានកូវីដ-១៩ ដែលត្រូវបានរកឃើញរាប់រយនាក់ជារៀងរាល់ថ្ងៃ ស្របពេលដែលរដ្ឋបានរាជធានីភ្នំពេញបន្តអនុវត្តវិធានការរដ្ឋបាលរយៈពេល១សប្តាហ៍ និងការរក្សាការបែងចែកតំបន់ក្រហម លឿងទុំ និងតំបន់លឿងដដែល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។
 
ដែលទាំងអស់នេះហើយ គឺជាបញ្ហាមួយដែលធ្វើឱ្យប្រជាពលរដ្ឋ ពិសេសអ្នកនៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ មានការលំបាក់ក្នុងការរកម្ហូបអាហារ សម្រាប់ធ្វើទទួលទានជាប្រចាំថ្ងៃ ទោះបីជាមានលុយទិញក៏ដោយនោះ។ ដោយមើលឃើញអំពីការលំបាករបស់ប្រជាជន ក៏ដូចជាអតិថិជនរបស់ខ្លួននោះ ភោជនីយដ្ឋាន ផាក កាហ្វេ បានឈានទៅមុខមួយជំហានទៀត  ក្រៅពីអាហារដែលឆ្អិនសម្រាប់សម្រាប់អតិថិជន។  ថ្មីៗនេះ ផាក កាហ្វេ ក៏បានបន្ថែមនូវមុខម្ហូបថ្មីៗមួយចំនួន ដែលជួយសម្រួលដល់ការងារចម្អិន ម្ហូបអាហារប្រចាំថ្ងៃ របស់លោកអ្នកផងដែរ  ពិសេសអ្នកដែលជាប់ភារកិច្ចធ្វើការពីផ្ទះ ដោយចំណាយពេលក្នុងការចម្អិនមុខម្ហូបទាំងនោះ ដូចឆុងមីកញ្ចប់ ដែលទាំងស្រីប្រុស គឺអាចធ្វើបានគ្រប់ៗគ្នា ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ ដែលជារសជាតិដើម ពី ផាក កាហ្វេ ដោយមានទំនុកចិត្ត១០០% លើសុវត្ថិភាព អនាម័យ ការវេចខ្ចប់ត្រឹមត្រូវ មានសោភ័ណភាពល្អ ពិសេស គឺងាយស្រួលទុកដាក់ រក្សាទុកបានយូរ នៅកន្លែងត្រជាក់។ 


 
អ្នកនាងឌី ចាន់  ប្រធានផ្នែកផលិត នៃការិយាល័យកណ្តាលរបស់ភោជនីយដ្ឋាន ផាក កាហ្វេ បានឱ្យដឹងថា មុខម្ហូបថ្មីៗ ដែលបានដាក់លក់នោះគឺមានដូចជា៖ «ខកង្កែបងាយស្រួលចម្អិននៅផ្ទះ ខគោងាយស្រួលចម្អិននៅផ្ទះ ស៊ុបមាន់ខ្មៅងាយស្រួលចម្អិននៅផ្ទះ សាច់គោចង្កាក់ ដែលអាចអាំងញាំបាននៅផ្ទះគ្រប់ពេល។ ក្រៅពីនេះ គឺមានប្រភេទជា មើមខ្ទឹមសជ្រក់, មើមខ្ទឹមស+ម្ទេសជ្រក់, ម្ទេសឆា ដោយយកមកទទួលទានភ្លាមៗ ជាមួយគុយទាវ បាយ ម្ហូបអាហារជាប្រចាំថ្ងៃ ដែលអាចជួយបន្ថែមនូវរសជាតិមួយកម្រិតទៀត ពិសេសគឺជួយដល់សុខភាព បានមួយចំនួនផងដែរ»។
 
គួរបញ្ជាក់ផងដែរថា សម្រាប់មុខទំនិញថ្មីទាំងអស់នេះគឺ  មានដាក់លក់នៅកម្មវិធីទូរសព្ទដៃផាកកាហ្វេ (Park Café Mobile App) ឬលោកអ្នកអាចកុម្ម៉ង់ តាមរយៈលេខ ០២៣ ៩៩០ ៩៩០។
ទាញយកកម្មវិធី Park Café Mobile App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi  ។ សម្រាប់លោកអ្នក Install App ថ្មី ឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $3.00 x 5ដង ដែលោកអ្នកអាចប្រើចំនួន 5ដង ដើម្បីកុម៉្មង់តាម App Park Cafe សម្រាប់សេវាដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេ៕
 



(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com