COVID-19
អន្តរជាតិ
COVID-19៖ វៀតណាមមានករណីស្លាប់ថ្មីម្នាក់ទៀត ក្រោយស្ងប់ស្ងាត់៨ខែ
16, May 2021 , 9:29 am        
រូបភាព
រូបថត VNA
រូបថត VNA
ដោយ: ថ្មីៗ
 វៀតណាមបានប្រកាសពីករណីស្ត្រីវ័យ៨៩ឆ្នាំម្នាក់ ដែលបានទទួលមរណភាពដោយសារកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែឧសភា។ ជាករណីទី៣៦នៅប្រទេសជិតខាងកម្ពុជាមួយនេះ ក្រោយមិនមានករណីស្លាប់អស់រយៈពេល៨ខែកន្លងមក។

 
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ វៀតណាម បានបញ្ជាក់ថា ស្ត្រីអ្នកជំងឺដែលស្ថិតក្នុងករណីលេខ៣៨៣៩ បានទទួលមរណភាព ដោយសារមានជំងឺជាច្រើនផ្សេងទៀតរួមផ្សំ ដូចជាទឹកនោមផ្អែម និងលើសឈាម។
 
ករណីស្លាប់៣៥នាក់កន្លងមក សុទ្ធតែទាក់ទងនឹងការឆ្លងក្នុងសហគមន៍ដាណាង កាលពីអំឡុងខែកក្កដា និងសីហា ឆ្នាំមុន ហើយភាគច្រើនជាមនុស្សចាស់ ដែលមានជំងឺទឹកនោមផ្អែម ក្រពះ ពោះវៀន។
 
គិតមកដល់ពេលនេះ វៀតណាម មានករណីសរុប៣៩៨៥ ស្លាប់៣៦នាក់ និងសះស្បើយ២៦៥៧នាក់។ វៀតណាមបានចាត់ទុកការរាលដាលឡើងវិញនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជារលកទី៤ ដែលមានអ្នកឆ្លងសហគមន៍ជាង៨០០នាក់នៅបណ្តាខេត្តក្រុងចំនួន២៦៕
 

© រក្សាសិទ្ធិដោយ thmeythmey.com