COVID-19
ជាតិ
សះស្បើយពីកូវីដ-១៩! ១១៩នាក់នៅមណ្ឌលព្យាបាលទួលពង្រ និង១២៨នាក់នៅអង្គស្នួល អ្នកជំងឺ ចំនួន១១៩នាក់ មណ្ឌលព្យាបាលទួលពង្រដែលបានជាសះស្បើយ កំពុងលាក្រុមគ្រូពេទ្យទៅត្រឡប់ផ្ទះវិញ។ រូបភាពពីហ្វេសប៊ុក គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ។
× ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ ចំនួន២៤៧នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ និងនៅខេត្តកណ្ដាល បានជាសះស្បើយហើយ។ នេះបើការប្រកាសដោយឡែកពីគ្នា របស់ហ្វេសប៊ុក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ និងរដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី ១៦ ខែឧសភា។
ក្នុងចំណោមអ្នកជាសះស្បើយសរុប ទាំង២៤៧នាក់ មាន១១៩នាក់ ជាអ្នកសម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាលទួលពង្រ រាជធានីភ្នំពេញ និងចំនួន ១២៨នាក់ទៀត ជាកម្មករ កម្មការិនី ធ្វើការនៅក្រុមហ៊ុន ម៉ាស្ទ័រ និងហ្រ្វែង ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
ចំពោះអ្នកជាសះស្បើយ ទាំង២៤៧នាក់ ដែលបានត្រឡប់ទៅផ្ទះវិញ នឹងត្រូវធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាពបន្ត។
រូបភាពពីហ្វេសប៊ុក គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ
គួរជម្រាបថានៅថ្ងៃទី១៦ ឧសភា ក្រសួងសុខាបានប្រកាស ពីករណីជាសះស្បើយទូទាំងប្រទេសមានចំនួន ១២,១២០នាក់ ខណៈមានអ្នកកើតកូវីដ-១៩ ចំនួន៣៥០នាក់។ សរុបមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២២,១៨៤នាក់ ដោយសះស្បើយមាន ១២ ១២០នាក់ និងស្លាប់១៥០នាក់៕
រូបភាពពីហ្វេសប៊ុក គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ
រូបភាពពីហ្វេសប៊ុក គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ
អ្នកជាសះស្បើយកូវីដ-១៩ នៅខេត្តកណ្ដាល។ រូបភាពពីរដ្ឋបាលខេត្តកណ្ដាល។
Tag:
កូវីដ-១៩
មណ្ឌលព្យាបាលទួលពង្រ
© រក្សាសិទ្ធិដោយ thmeythmey.com