អត្ថបទពាណិជ្ជកម្ម
Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 បើកទទួលការកក់ជាផ្លូវការហើយ!
18, May 2021 , 9:06 am        
រូបភាព
ដោយ: ថ្មីៗ
កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសជាផ្លូវការ អំពីការទទួលកក់ទុកមុននៃរថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 ជាម៉ូឌែលដែលលក់ដាច់ជាងគេ និងពេញនិយមបំផុតក្នុងទីផ្សារប្រទេសកម្ពុជា ហើយបងប្អូនជាច្រើនកំពុងតែទន្ទឹងរង់ចាំ និងបានសាកសួរមកកាន់ក្រុមហ៊ុនថា តើពេលណាក្រុមហ៊ុន នឹងនាំចូលរថយន្តនេះ មកជាផ្លូវការ និងចង់ឲ្យរថយន្តនេះមានវត្តមានឆាប់ៗ ក្នុងទីផ្សារប្រទេសកម្ពុជា? ដូច្នេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការគាំទ្រយ៉ាងពេញទំហឹងទៅលើរថយន្ត Ford Ranger Wildtrak នេះ ក្រុមហ៊ុនក៏សម្រេចប្រកាសទទួលការកក់ទុកមុនជាផ្លូវការ ជាមួយនឹងតម្លៃពិសេស។ 


 
សម្រាប់រថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 នេះគឺមានការផ្លាស់ប្តូរទាំងរូបរាង ផ្នែកខាងក្រៅ និងផ្នែកខាងក្នុងដែលធ្វើឲ្យរថយន្តនេះ មើលទៅកាន់តែមានភាពអំណាច និងគួរឲ្យទាក់ទាញខ្លាំងមែនទែន ដែលចំណុចផ្លាស់ប្តូរថ្មីទាំងនេះមានដូចជា៖
ផ្នែកខាងក្រៅ
 
ប៉ាណាផ្នែកខាងមុខត្រូវបានរចនារូបរាងថ្មីទាំងស្រុង ដែលមានរាងបែបសំណាញ់ពណ៌ខ្មៅរលោង ដែលមើលទៅផ្តល់នូវភាពអំណាច អមជាមួយនឹងពណ៌ទឹកក្រូច នៅផ្នែកសងខាង ដែលមើលទៅលេចធ្លោជាងមុន


 
ស៊ុមកញ្ចក់ក្តោបទាំងសងខាងក៏បានរចនាពណ៌ខ្មៅ
យ៉ាន់កង់ទំហំ 18 អ៊ីញពណ៌ខ្មៅ ដែលធ្វើឲ្យរថយន្តនេះកាន់តែមានភាពស្ព័រ
 


ដៃទ្វាររថយន្តក៏បានប្តូរទៅជាពណ៌ខ្មៅ
កាងខ្យល់ផ្នែកខាងក្រោយពណ៌ខ្មៅរំលេចជាមួយនឹងឆ្នូតពណ៌ទឹកក្រូចឲ្យស័ក្តិសមជាមួយប៉ាណាផ្នែកខាងមុខ


 
ផ្នែកខាងក្នុង
តែមផុសអក្សរ Wildtrak នៅលើឈ្នាន់ទ្វារ
កៅអីស្បែកបែបប្រណិតពណ៌ខ្មៅបង្កប់ជាមួយថ្នេរដេរពណ៌ទឹកក្រូច មិនតែប៉ុណ្ណោះថែមទាំងបន្ថែមនូវឆ្នូតពណ៌ទឹកក្រូចនៅផ្នែកកណ្តាលដែលមើលទៅកាន់តែមានភាពទាក់ទាញ


 
ដៃទា្វរផ្នែកខាងក្នុងក៏ជាប្រភេទពណ៌ខ្មៅ


 
ចង្កូតស្បែកពណ៌ខ្មៅដែលបង្កប់ជាមួយនឹងថ្នេរដេរពណ៌ទឹកក្រូចកាន់តែច្រើន និងញឹកជាងមុន
ប្រអប់លេខបានបំពាក់ទៅដោយស្បែកប្រណិតពណ៌ខ្មៅ លាយជាមួយនឹងក្រូមដែលកាន់តែងាយស្រួលចាប់កាន់ និងទំនុកចិត្តពេលបើកបរ


 
ក្រៅពីចំណុចផ្លាស់ប្តូរថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងដែលបានរៀបរាប់ខាងលើនេះ រថយន្ត Ford Ranger Wildtrak នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យារហូតដល់ 50 ចំណុច ដែលលើសពីដៃគូប្រកួតប្រជែងក្នុងនោះ រួមមាន៖ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist) ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាក ពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey System) សេនសឺជុំវិញរថយន្តចំនួន 10 គ្រាប់ (10 Sensors) ដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាង នៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar) ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector) ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking) ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System) ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control) និងបច្ចេកវិទ្យាជាច្រើនទៀតដែលសរុបទាំងរហូតដល់ 50។ល។


 
បន្ទាប់ពីបានដឹងអំពីចំណុចផ្លាស់ប្តូរថ្មីនេះ ជឿជាក់ថា សន្ទុះនៃការគាំទ្ររបស់រថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 នឹងបន្តការកើនឡើង រថយន្តនេះ នឹងបន្តផ្តល់ជូននូវជម្រើសម៉ាស៊ីន 2 ប្រភេទរួមមាន៖ ម៉ាស៊ីនជំនាន់ថ្មី 2.0L និងម៉ាស៊ីន 3.2L។ សម្រាប់ពណ៌មាន 5 ជម្រើសដូចជា៖ ស ខ្មៅ ទឹកប្រាក់ ប្រផេះ និងទឹកក្រូច។ រីឯតម្លៃវិញ គឺកាន់តែពិសេសសម្រាប់បងប្អូន ដែលបានកក់ទុកមុន ដូច្នេះបងប្អូនប្រញាប់រួសរាន់ឡើងព្រោះចំនួនមានកំណត់។ 
 
សម្រាប់ព័ត៌មានបន្ថែម អំពីរថយន្តនេះ លោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៌មាននៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖ 
 
អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
 
អគារតាំងបង្ហាញសាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
 
អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
 
អគារតាំងបង្ហាញសាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661៕


(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com