អត្ថបទពាណិជ្ជកម្ម
សូមកុំឲ្យឱកាសប្រូម៉ូសិនពិសេសកន្លងផុត ប្រើប្រាស់អេស៊ីលីដាម៉ូបាល នឹងទទួលបានទឹកប្រាក់ត្រឡប់រហូតដល់៥០ដុល្លារ
18, May 2021 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
កម្មវិធីប្រូម៉ូសិនពិសេស ពីធនាគារអេស៊ីលីដា សម្រាប់អតិថិជន និងសាធារណជន ដើម្បីទទួលបានទឹកប្រាក់ត្រឡប់មកវិញពី៣០ ដល់៥០ដុល្លារភ្លាមៗ ពីការប្រើប្រាស់សេវាផ្សេងៗរបស់ អេស៊ីលីដាម៉ូបាល។ ឱកាសប្រូម៉ូសិនពិសេសនេះ នឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមកុំឱ្យកន្លងផុតទៅឱ្យសោះ។ 
 
ជាមួយអេស៊ីលីដាម៉ូបាល ដែលជាអេបប្រកបដោយបច្ចេកវិទ្យាខ្ពស់ ច្នៃប្រឌិតដោយកូនខ្មែរ មានអតិថិជនគាំទ្រ ប្រើប្រាស់ជិត១លាននាក់ នឹងនៅបន្តផ្តល់ប្រាក់ជូនអតិថិជន ដែលធ្វើប្រតិបត្តិការ អេស៊ីលីដាម៉ូបាល ច្រើនប្រតិបតិ្តការដូចជា៖ បញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយបត្រ ស្កេនទូទាត់តាមឃ្យូអរកូដ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញពី ៣០ ដល់៥០ដុល្លារ ។ 


 
លក្ខខណ្ឌងាយៗ សម្រាប់អតិថិជន ដោយគ្រាន់តែធ្វើប្រតិបត្តិការគិតយ៉ាងតិច ១ប្រតិបត្តិការក្នុង១ថ្ងៃ ឬ ≥៣០ប្រតិបត្តិការ ហើយមានទំហំទឹកប្រាក់ចាប់ពី ៤,០០០រៀល ឬ១ដុល្លារ ក្នុងប្រតិបត្តិការ (បូកសរុបបញ្ចូលគ្នា) នឹងទទួលបានទឹកប្រាក់ ៣០ដុល្លារ (សម្រាប់អតិថិជន៥០០នាក់ ដែលមានប្រតិបត្តិការច្រើនជាងគេ) និង ២ប្រតិបត្តិការក្នុង១ថ្ងៃ ឬ ≥៦០ ប្រតិបត្តិការ និងទទួលបានត្រឡប់មកវិញនូវទឹកប្រាក់ រហូទៅដល់ ៥០ដុល្លារ (សម្រាប់២០០នាក់ ដែលមានប្រតិបត្តិការច្រើនជាងគេ)។
 
ប្រញាប់ឡើង កុំឲ្យឱកាសដ៏ពិសេសនេះរំលងផុតទៅ អតិថិជនប្រើកម្មវិធីអេស៊ីលីដា កាន់តែច្រើន ទទួលបានប្រាក់ត្រឡប់មកវិញកាន់តែច្រើន ដោយសារកម្មវិធីប្រូម៉ូសិនពិសេសនេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ៕


 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com