COVID-19
ជាតិ
ខេត្តតាកែវ បន្តរកឃើញអ្នកវិជ្ជមាន ៤៨នាក់បន្ថែមទៀត
18, May 2021 , 2:55 pm        
រូបភាព
ពលរដ្ឋនៅឃុំគុស ស្រុកត្រាំកក់ ដាក់ខ្សែព័ទ្ធផ្ទះ អមដោយស្លាក ធ្វើចត្តាឡីស័ក  ១៤ថ្ងៃ របស់គ្រួសារខ្លួន។រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តតាកែវ
ពលរដ្ឋនៅឃុំគុស ស្រុកត្រាំកក់ ដាក់ខ្សែព័ទ្ធផ្ទះ អមដោយស្លាក ធ្វើចត្តាឡីស័ក ១៤ថ្ងៃ របស់គ្រួសារខ្លួន។រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តតាកែវ
ដោយ: ថ្មីៗ
ខេត្តតាកែវ បន្តរកឃើញមនុស្ស៤៨នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៧ឧសភា ដែលក្នុងនោះ៤៤នាក់ ជាកម្មករ-កម្មការិនីរោងចក្រសាន់បូ។ ចំណែក៤នាក់ទៀត មានកុមារីអាយុ ២ឆ្នាំម្នាក់ ,កសិករ២នាក់ និងអាជីវករផ្សារសំរោងយ៉ោងម្នាក់។

 
 
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ក្នុងចំណោមកម្មករទាំង៤៤នាក់ដែលវិជ្ជមានកូវីដ-១៩នោះ មាន ២៧នាក់មានអាសយដ្ឋាននៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី, ១២នាក់ រស់នៅភូមិដូង ឃុំដូង ស្រុកបាទី, ៥នាក់ រស់នៅឃុំចំប៉ា និងឃុំកំពែង ស្រុកព្រៃកប្បាស។ ចំណែកកុមារីអាយុ២ឆ្នាំ និងកសិករ២នាក់ទៀតដែលឆ្លងកូវីដ-១៩នោះមានអាសយដ្ឋាននៅភូមិព្រៃខ្លាខាងជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខណៈអាជីវករផ្សារសំរោងយ៉ោង គឺរស់នៅអាសយដ្ឋាននៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី។
 
សូមជម្រាបថា ជាងមួយសប្តាហ៍កន្លងមក ខេត្តតាកែវ មានអ្នកឆ្លងកូវីដ-១៩ ជាង៣០០នាក់ ក្នុងនោះមានមនុស្ស២នាក់ បានស្លាប់បាត់បង់ជីវិត។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ ភាគច្រើនជាកម្មកររោងចក្រ៕
 

Tag:
 តាកែវ
 កម្មកររោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com