អត្ថបទពាណិជ្ជកម្ម
អ្នកត្រូវការប្រាក់ប្រើប្រាស់បន្ទាន់ អាចដាក់កម្ចីរហ័សជាមួយ អេ អឹម ខេ មុនដំណាច់
19, May 2021 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
ខែឧសភានេះ!
 ភ្នំពេញ៖ កម្ចីបន្ទាន់ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បង្កើតឡើងជាពិសេស ដើម្បីជួយសម្រួលទុក្ខលំបាកបងប្អូន ដែលកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងមានតម្រូវការប្រើប្រាស់លុយបន្ទាន់ សម្រាប់គោលបំណងផ្ទាល់ខ្លួន ដោយសារវិបត្តិកូវីដ-១៩ នឹងត្រូវដល់ថ្ងៃផុតកំណត់ នៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះហើយ។
 
អេ អឹម ខេ បានអនុម័តផ្តល់កម្ចីជូន សឹងតែ១០០ភាគរយ នៃចំនួនអ្នកដាក់សំណើ ជាបន្តបន្ទាប់កន្លងមកនេះ ដែលនេះជាការសបញ្ជាក់ ពីការប្តេជ្ញាចិត្តយ៉ាងមុតមំា របស់ អេ អឹម ខេ ដើម្បីជួយបងប្អូន ដែលមានមានកង្វះខាតថវិកាប្រើប្រាស់។  កម្ចីឆាប់រហ័សនេះ ផ្តល់ជូនរហូតដល់ ១០០ដុល្លារ ដោយអនុម័តត្រឹម១ថ្ងៃ ក្នុងអត្រាការប្រាក់ទាប មិនគិតកម្រៃសេវា និងមិនបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះទេ ។  
 
អតិថិជន អេ អឹម ខេ ដែលកំពុងត្រូវការប្រាក់ដើម្បីប្រើប្រាស់បន្ទាន់ អាចរួសរាន់ដាក់សំណើភ្លាមៗ មកកាន់ អេ អឹម ខេ ដោយគ្រាន់តែឆាត តាម AMK Mobile។ សម្រាប់អ្នកដែលមិនទាន់មានគណនី និងកម្មវិធី AMK Mobile លោកអ្នកក៏អាចបើកគណនីបានយ៉ាងងាយ និងឆាប់រហ័ស តាមរយៈការឆាតមកកាន់ទំព័រហ្វេសប៊ុក AMK MFI ។
 
សូមមើលវីដេអូខាងក្រោមពីរបៀបស្នើសុំកម្ចីរហ័ស!
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com