COVID-19
ជាតិ
កូ​វីដ​-១៩៖ ៧៤៥នាក់ទៀត​សះស្បើយ, ៤១៥​នាក់​ឆ្លង​ថ្មី ខណៈ​អ្នកស្លាប់កើនដល់១៦៤នាក់​
20, May 2021 , 11:34 am        
រូបភាព
មនុស្ស​ចំនួន ៧៤៥ នាក់​បន្ថែមទៀត បានជា​សះស្បើយ ខណៈ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ មានចំនួន ៤១៥នាក់​បន្ថែមទៀត ក្នុងនោះ​មាន ៤នាក់​ជា​ករណី​នាំចូល​។ អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ មាន ៥នាក់​បន្ថែមទៀត​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២១​។​

 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​កើត​កូ​វីដ​-១៩ ចំនួន ២៣៦៩៧នាក់ ដោយ​សះស្បើយ​មាន ១៥៧០០នាក់ និង​ស្លាប់​កើន​ដល់ ១៦៤នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com