COVID-19
ជាតិ
សះស្បើយ​ពី​កូ​វីដ​-១៩ ចំនួន​៥០៥​បន្ថែមទៀត​ នៅ​មណ្ឌល​ព្យាបាល​កោះ​ពេជ្រ​
20, May 2021 , 8:48 pm        
រូបភាព
ភ្នំពេញ​៖ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៥០៥​នាក់​បន្ថែមទៀត នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​កម្រិត​ស្រាល កោះ​ពេជ្រ បានជា​សះស្បើយ​។ នេះ​បើតាម​ការប្រកាស​លើ​ហ្វេ​ស​ប៊ុ​ក ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ នា​ល្ងាច​ថ្ងៃទី​២០ ខែឧសភា​។​
 
​អ្នកជា​សះស្បើយ​ទាំង​៥០៥​នាក់ នៅថ្ងៃនេះ ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ត្រឡប់​ផ្ទះ​រៀងៗ​ខ្លួន និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​រយៈពេល​១៤​ថ្ងៃ​ផងដែរ​។ 

​សូមបញ្ជាក់ថា គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩​ចំនួន​២៣៦៩៧​នាក់ សះស្បើយ​ចំនួន​១៥៧០០​នាក់ និង​បាន​ស្លាប់​ចំនួន​១៦៤​នាក់​។​

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com