COVID-19
ជាតិ
៥៥៦នាក់ទៀតវិជ្ជមានកូវីដ-១៩ នៅកម្ពុជា​ ខណៈអ្នកស្លាប់កើនដល់ ១៧៩នាក់
24, May 2021 , 11:38 am        
រូបភាព
មនុស្ស​ចំនួន ៥៥៦ នាក់​បន្ថែមទៀត មានតេស្តវិជ្ជមានកូវីដ-១៩ នៅកម្ពុជា ក្នុងនោះមាន​១៦​នាក់​ជា​ករណី​នាំចូល​។ ទន្ទឹមនឹងនេះ ក៏មានអ្នកជំងឺ ៦៥៨នាក់ទៀតបានជាសះស្បើយ ខណៈ​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ មាន ៣​នាក់​បន្ថែមទៀត​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ថ្ងៃទី​ចន្ទ ទី​២៤ ខែឧសភា ឆ្នាំ​២០២១​។

 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​កើត​កូ​វីដ​-១៩ ចំនួន ២៥ ៧៦១ នាក់ ដោយ​សះស្បើយ​មាន ១៨ ៣៥៩ ​​នាក់ និង​ស្លាប់​កើន​ដល់ ១៧៩​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com