អត្ថបទពាណិជ្ជកម្ម
កម្មវិធី QuickBooks គ្មានភាសាខ្មែរលែងជាបញ្ហាទៀតហើយ!
24, May 2021 , 12:14 pm        
រូបភាព
ដោយ: ថ្មីៗ
ការប្រើប្រាស់កម្មវិធីគណនេយ្យ QuickBooks នៅតែពេញនិយមសម្រាប់គណនេយ្យករ ក្នុងការគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ។  ក៏ប៉ុន្តែបងប្អូនគណនេយ្យករ ពិតជាមានការលំបាកក្នុងការ ចេញវិក្កយបត្រពន្ធ រៀបចំទិន្នន័យ និងរបាយការណ៍លក់ (E-Filing) សម្រាប់ការប្រកាសពន្ធ រួមទាំងកិច្ចការជាច្រើនផ្សេងទៀត។
 
កត្តាទាំងអស់នេះ មកពីកម្មវិធី QuickBooks ពុំមានភាសាខ្មែរ ដែលជាហេតុតម្រូវឱ្យគណនេយ្យករ ដែលប្រើប្រាស់កម្មវិធី QuickBooks ត្រូវរៀបចំទិន្នន័យទាំងអស់នោះ ក្នុងកម្មវិធី Excel ម្តងទៀត។  ដោយមើលឃើញពីបញ្ហាទំាំងអស់នោះ ក្រុមអ្នកជំនាញផ្នែកអភិវឌ្ឍកម្មវិធី មួយក្រុមបានឈ្មោះថា Speed Account បានបង្កើតនូវកម្មវិធី QE Extension ដែលជាកម្មវិធីដំណើរការជាមួយ QuickBooks ហើយមានមុខងារជាភាសាខ្មែរ ដែលអាចឱ្យគណនេយ្យករដែលប្រើ QuickBooks ទទួលបានអត្រាប្តូរប្រាក់ស្វ័យប្រវត្តិ ពីធនាគារជាតិ និងមានទម្រង់វិក្កយបត្រពន្ធសម្បូរបែប  ហើយទាញយករបាយការណ៍ទិញ-លក់ និងតារាងលម្អិតពន្ធកាត់ទុក សម្រាប់បញ្ចូល(upload) ទៅក្នុងប្រព័ន្ធ E-Filing Desktop App របស់អគ្គនាយកដ្ឋានពន្ធដារ។
 
QE Extension ក៏មានរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ផ្សេងៗទៀតជាភាសាខ្មែរ រួមទាំងអាចបោះពុម្ពបណ្ណចំណាយ និងសក្ខីបត្រផ្សេងៗ និងមានចំណុចពិសេសជាច្រើនផ្សេងទៀត។  បច្ចុប្បន្នកម្មវិធី QE Extension ត្រូវបានដាក់ឱ្យទាញយកទៅប្រើប្រាស់ ដោយឥតគិតថ្លៃ តាមតំណភ្ជាប់ខាងក្រោមនេះ៖
https://speedaccount.com/qe-extension/#price ពីគេហទំព័រ Speed Account ។
 
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកកាន់ក្រុមការងារ Speed Account យើងខ្ញុំតាមរយៈ ៖
·         លេខទូរស័ព្ទ ៖ 070 60 6666
·         អ៊ីម៉ែល ៖ [email protected] 
·         គេហទំព័រ ៖ http://speedaccount.com
·         អាសយដ្ឋាន ៖ ផ្ទះលេខ 997 ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ
ក្រុមការងារយើងខ្ញុំ នឹងទទួលស្វាគមន៍យ៉ាងរីករាយ។ សូមអរគុណ  !
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com