អត្ថបទពាណិជ្ជកម្ម
ការបន្តឧបត្ថម្ភរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះវិស័យសុខាភិបាលកម្ពុជា
25, May 2021 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១  ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឧបត្ថម្ភសម្ភារបរិក្ខារពេទ្យ (PPE) ដែលមានគុណភាពខ្ពស់ចំនួន ១៨ ០០០ (មួយម៉ឺនប្រាំបីពាន់) ឈុត ជូនដល់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកផ្តល់ការការពារ ជូនដល់ក្រុមគ្រូពេទ្យជួរមុខកម្ពុជា ក្នុងការជួយប្រទេសកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ ឱ្យបានជោគជ័យ។ 
 
ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា ។
 
លោកស្រី  ឱ វណ្ណឌីន មានប្រសាសន៍ក្នុងពិធីនេះថា៖ «យើងសូមអរគុណ សម្រាប់ការជួយគាំទ្រ របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ នេះវាជាពេលវេលាដ៏ត្រឹមត្រូវបំផុត សម្រាប់ការឧបត្ថម្ភនេះ ខណៈពេលដែលយើង កំពុងរៀបចំចែកចាយនូវសម្ភារបរិក្ខារពេទ្យ ជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើង នៅតាមបណ្ដាខេត្ត ដើម្បីកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩នេះ»។
 
លោក Sanjay Chakrabarty ក៏បានមានប្រសាសន៍ថា បេសកកម្មរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជួយឱ្យមនុស្សគ្រប់រូប ទទួលបាននូវជីវិតមួយដ៏ល្អប្រសើរ តាមរយៈការការពារសុខភាពរបស់ពួកគេ។ លោកបន្តដូច្នេះ៖ «ស្របជាមួយនឹងបេសកកម្មនេះ យើងកំពុងជួយការពារក្រុមគ្រូពេទ្យជួរមុខ ដោយផ្តល់ជូនសម្ភារបរិក្ខារពេទ្យដែលមានគុណ   ភាពខ្ពស់ ដែលទាំងនេះជាគំនិតផ្ដួចផ្ដើមមួយ ក្នុងចំណោមគំនិតផ្ដួចផ្ដើមដទៃទៀត ដែលយើងបានផ្ដួចផ្ដើមឡើងក្នុងឆ្នាំនេះ ដើម្បីផ្ដល់ការគាំទ្រដល់សហគមន៍ដៃគូរបស់យើង។ ជាឧទាហរណ៍ លើគំនិតផ្ដួចផ្ដើមដទៃទៀតដែលយើងបានអនុវត្ត រួមមានការចូលរួមនៅក្នុងក្រុមសម្ព័ន្ធធានារ៉ាប់រង សម្រាប់ផ្តល់ការធានារ៉ាប់រងសុខភាព លើជំងឺកូវីដ១៩ ដើម្បីជួយផ្ដល់ការការពារផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងន័យដោះស្រាយ លើការចំណាយផ្នែកវេជ្ជសាស្រ្ត ដែលកើតឡើងដោយមិនបានព្រាងទុក ហើយយើងក៏បានការដាក់ចេញ នូវដំណោះស្រាយ ជួយដល់អតិថិជនរបស់យើង ពេលជួបបញ្ហាហិរញ្ញវត្ថុ ក្នុងអំឡុងពេលដែលមានការរាតត្បាត នៃជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ យើងក៏បានពង្រឹង និងពង្រីកវិសាលភាព នៃការការពាររបស់យើង ជូនដល់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។ យើងពិតជាកោតសរសើរ ចំពោះវិធានការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា មកទល់ពេលនេះ ហើយយើងនឹងបន្តគាំទ្រ យុទ្ធនាការរបស់រាជរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិល ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ»។  
 
ការឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃមូលនិធិប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ របស់មូលនិធិព្រូដិនស៍ (Prudence Foundation) ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគមន៍របស់ព្រូដិនសល និងកិច្ចខិតខំប្រឹងប្រែងដោយស្ម័គ្រចិត្តរបស់ប្រជាជនរបស់យើងនៅតំបន់អាស៊ី អាមេរិក និងអាហ្វ្រិក។ មូលនិធិនេះផងដែរ ក៏ត្រូវបានផ្តល់ឱ្យប្រទេសទូទាំងពិភពលោក ដែលមានសាខាក្រុមហ៊ុនព្រូដិនសលតាំងនៅ តាមរយៈជំនួយសប្បុរសធម៌ ក៏ដូចជាកម្មវិធីសហគមន៍ ខណៈដែលមានការទទួលរងផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងស្ថានភាពដ៏ លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។    ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏នឹងផ្ដល់ជំនួយមូលនិធិ ដល់ដៃគូមិនស្វែងរកប្រាក់ចំណេញ នៃមូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍ របស់ក្រុមហ៊ុន  ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ដើម្បីគាំទ្រដល់ការងាររបស់ពួកគេ ក្នុងការសម្រាលផលប៉ះពាល់ ដោយសារជំងឺរាតត្បាតនេះ មកលើសហគមន៍នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។
 
ចាប់តាំងពីក្រុមហ៊ុន ព្រូដិនសល បានប្រតិបត្តិការក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៣ មូលនិធិព្រូដិនស៍ បានផ្ដួចផ្ដើមកម្មវិធីជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងបំណងជួយពង្រឹងវិស័យអប់រំ សុខភាព និងសុវត្ថិភាព។ ក្នុងនោះរួមមានកម្មវិធី ឆា ឈីង (Cha Ching  Money Smart Kids) កម្មវិធី SAFE STEPS ដែលជាកម្មវិធីផ្ដល់ព័ត៌មានសំខាន់ៗ ដល់សាធារណជនអំពីសុវត្ថិភាពចរាចរណ៍ និងការត្រៀមបង្ការគ្រោះមហន្តរាយធម្មជាតិ កម្មវិធីអំណានដំបូង ដែលជាកម្មវិធីអប់រំកុមារតូចៗ ដោយសហការជាមួយអង្គការ Save the Children និងមានកម្មវិធីជាច្រើនផ្សេងទៀត ទាក់ទងជាមួយវិស័យសុខភាព ការអប់រំ និងសុខុមាលភាពផ្នែកហិរញ្ញវត្ថុ។ គំនិតផ្ដួចផ្ដើមទាំងអស់នេះ ត្រូវបានគាំទ្រដោយបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលស័្មគ្រចិត្តចំណាយពេលវេលា និងការខិតខំរបស់ពួកគេ ដើម្បីធានាឲ្យបានថា ពួកគេបានចូលរួមចំណែកជួយសហគមន៍ និងប្រកបដោយប្រសិទ្ធភាពបំផុត៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com