អត្ថបទពាណិជ្ជកម្ម
ក្តៅៗ ក្រុមហ៊ុន ហួវៃ ដាក់លក់ HUAWEI FreeBuds 4i ស្តេចកម្ចាត់សំឡេងរំខានជំនាន់ថ្មី3 មាន 3ជម្រើសពណ៌ព្រមគ្នា ក្នុងតម្លៃត្រឹមតែ $79
25, May 2021 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន ហួវៃ ដាក់លក់កាសឥតខ្សែ ជំនាន់ថ្មី HUAWEI FreeBuds 4i ស្តេចកម្ចាត់សំឡេងរំខាន ជំនាន់ថ្មី3 មាន 3ជម្រើសពណ៌គឺ ពណ៌ខ្មៅ ពណ៌ស និងពណ៌ក្រហម ក្នុងតម្លៃពិសេសត្រឹមតែ $79 ចាប់ពីថ្ងៃនេះតទៅ។
 
 
 លោក ថង សារី នាយកផ្នែកទីផ្សារប្រចាំប្រទេសកម្ពុជា បានថ្លែងថាដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុន ហួវៃ បានសម្រេចដាក់លក់ HUAWEI FreeBuds 4i ជាមួយនឹងបីជម្រើសពណ៌គឺ ពណ៌ខ្មៅ ពណ៌ស និងពណ៌ក្រហម ភ្ជាប់បច្ចេកវិទ្យាឈានមុខគេសម្បូរបែប ក្នុងតម្លៃពិសេសត្រឹមតែ $79។ 


 
តាម លោក ថង សារី កាសឥតខ្សែសេរីថ្មី Huawei FreeBuds 4i ត្រូវបានក្រុមហ៊ុនដាក់ រហ័ស្សនាមថាជា ស្តេចកម្ចាត់សំឡេងរំខានជំនាន់ទី3 ដែលបង្កលក្ខណៈងាយស្រួល សម្រាប់អ្នកប្រើប្រាស់ ជាពិសេសពេលខលចេញចូល គ្មានសំឡេងរំខាន ទោះបីជាកំពុងស្ថិតនៅក្នុង ចំណោមមនុស្សម្នាច្រើន ទីប្រជុំជន ឬទី ដែលមានមនុស្សកកកុញច្រើនក៏ដោយ។  «កាន់តែអែម កាសតឥតខ្សែ Huawei FreeBuds 4i កាន់ថ្មបានយូរ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ រីករាយរំសាយអារម្មណ៍ ជាមួយនឹងបទចម្រៀងពីរោះជាប់គ្នារហូត ដល់១០ម៉ោង មិនភ័យបារម្ភថា ខ្លាចអស់ថ្មឡើយ។ សម្រាប់អ្នកចូលចិត្តថតវីដេអូ Vlog បង្ហោះលើបណ្តាញសង្គម YouTube, Facebook គឺត្រូវម៉ាច់តែម្តង ព្រោះអាចយកកាសឥតខ្សែ Huawei FreeBuds 4i ស្តេចកម្ចាត់សំឡេងរំខាន ជំនាន់ទី3 នេះធ្វើជា Mic សម្រាប់ថតសំឡេង ដាក់វីដេអូ Vlog បានទៀត»។ នេះជាការបន្ថែមរបស់លោក ថង សារី។
 
កាសឥតខ្សែ Huawei FreeBuds 4i បំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន សាក 10នាទី ស្តាប់ជាប់ 4ម៉ោង អាស្រ័យហេតុនេះ អ្នកប្រើប្រាស់អាចសន្សំសំចៃពេលវេលា ក្នុងការរង់ចាំសាកថ្មយូរ។ 
 
សរុបមកជ្រើសរើសកាសឥតខ្សែ Huawei FreeBuds 4i ពណ៌ខ្មៅ ពណ៌ស ពណ៌ក្រហម តម្លៃ $79 ធានាថា ដឹងតែមិនខកបំណងតែម្តង អាចភ្ជាប់បានគ្រប់ម៉ូឌែលទូរស័ព្ទ។ មានចំណាប់អារម្មណ៍ អាចរកជាវបាននៅ Huawei Showroom, គ្រប់បណ្តាហាងលក់ទូរស័ព្ទ ហាងដៃគូសហការ ដែលមានបុគ្គលិកលក់ ឬស្លាកសញ្ញា ហួវៃ៕
 
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់៖
 
ទូរស័ព្ទលេខ៖ 010 343 538
 
 


















(អត្ថបទពាណិជ្ជកម្ម)
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com