កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ បាល់បោះកម្ពុជារងបរាជ័យដ៏ធ្ងន់ធ្ងរក្រោមថ្វីដៃក្រុមសិង្ហបុរី
× ក្រុមកីឡាបាល់បោះជម្រើសជាតិកម្ពុជា បានបន្តរងបរាជ័យរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៧នៅទីក្រុងណៃពីដរ ប្រទេសមីយ៉ាន់ម៉ា ហើយនៅថ្ងៃសុក្រ ទី១៣ ខែធ្នូនេះ ពួកគេត្រូវក្រុមសិង្ហបុរី បំបាក់យ៉ាងចាស់ដៃក្នុងលទ្ធផលសរុប ៩៩-៤៣ ។
ក្នុងការប្រកួតទាំងបួនតង់ សិង្ហបុរី បានយកឈ្នះ ១៦-១៤, ២៣-៩, ២២-១១ និង៣៨-៩ ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករខ្មែរ-អាមេរិក Dar Anthony នៅតែឈានមុខគេក្នុងការស្វែងរកគ្រាប់បាល់បញ្ចូលកន្ត្រក តាមរយៈការសម្រេចបាន១៥គ្រាប់។ កីឡាករខ្មែរ-កាណាដា Sak Ratana រកបាន១២ពិន្ទុ ខណៈ សុវណ្ណ បញ្ញា បន្ថែមបាន៧ពិន្ទុផងដែរ។
កម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹកនីហ្សេរីយ៉ា Koledaye Abayomi នៅសល់ការប្រកួតបង្គ្រប់កិច្ចមួយទៀតជាមួយក្រុមឥណ្ឌូនេស៊ីនៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ៕ © រក្សាសិទ្ធិដោយ thmeythmey.com