អន្តរជាតិ
ប្រទេស​កេនយ៉ា ខិតខំ​លុប​បំបាត់​ការងងឹត​ភ្នែក​ដោយ​សារ​ជំងឺ​ត្រាក់កូម
14, Jun 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ ស្ត្រី​ម្នាក់​នៅ​ស្រុក ​Kajiado​ នៃ​ប្រទេស​កេនយ៉ា លាងមុខ​របស់​ខ្លួន។ ការលាង​សម្អាត​ផ្ទៃមុខ គឺជា​មធ្យោបាយ​មួយ​ដើម្បី​ការពារ​ពី​ជំងឺ​ត្រាក់កូម។
រូបឯកសារ៖ ស្ត្រី​ម្នាក់​នៅ​ស្រុក ​Kajiado​ នៃ​ប្រទេស​កេនយ៉ា លាងមុខ​របស់​ខ្លួន។ ការលាង​សម្អាត​ផ្ទៃមុខ គឺជា​មធ្យោបាយ​មួយ​ដើម្បី​ការពារ​ពី​ជំងឺ​ត្រាក់កូម។
ដោយ: VOA
អាជ្ញាធរ​ប្រទេស​កេនយ៉ា​ កំពុង​ធ្វើការ​លុប​បំបាត់​ត្រាក់កូម​ដែល​ជា​ជំងឺ​ឆ្លងនាំ​ឲ្យពិការ​ភ្នែក​នៅ​ទ្វីប​អាហ្វ្រិក។ ​ប្រជា​ពលរដ្ឋ​ប្រមាណ​៧​លាន​នាក់​នៅ​ប្រទេស​កេនយ៉ា​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ។​

 
អ្នកស្រី ​Elizabeth Partoti​ អាយុ​ជាង​៧០ឆ្នាំ​ មាន​ជំងឺ​ត្រាក់កូម។ ​អ្នក​ស្រី​ជា​មនុស្សម្នាក់​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​មាន​ជំងឺ​នេះ ​ក្នុង​ប្រទេស​កេនយ៉ា​ ដែល​ធ្វើ​ឲ្យ​ព្រិល​ភ្នែក​ ឬ​មើល​មិន​ឃើញ។​
 
ក្រោយ​ពីការវះ​កាត់ អ្នកស្រី​បាន​មើល​ឃើញ​ច្បាស់។​
 
អ្នកស្រី​និយាយ​ថា​ «ភ្នែក​របស់​ខ្ញុំ​បាន​រំខាន​ខ្ញុំ​ ពីព្រោះ​ខ្ញុំ​ចាស់។ ​រោម​ភ្នែក​តែងតែ​ចូល​ភ្នែក​ខ្ញុំ​បណ្តាល​ឱ្យខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់»។​
 
ត្រាក់កូម​ជា​ជំងឺ​ឆ្លង​ បង្ក​ឡើង​ដោយ​បាក់តេរី​ដែល​វាយ​ប្រហារ​លើ​ផ្ទៃខាង​ក្នុង​នៃ​ត្របក​ភ្នែក។​
 
លោក​វេជ្ជបណ្ឌិត​ Peter Ekwum​ ដែល​វះកាត់​ភ្នែក​មាន​ជំងឺ​នេះ​នៅ​ស្រុក ​Kajiado ​មាន​ប្រសាសន៍​ថា​ ការ​ងងឹត​ភ្នែក​ដោយសារ​ជំងឺ​ត្រាក់កូម ​អាច​ទប់ស្កាត់​បាន​ ​បើ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល​វេលា។​
 
ប្រជាជន​ប្រមាណ​៧​លាន​នាក់រស់នៅ​ក្នុង​សង្កាត់​ចំនួន​១២​ នៅកណ្តាល​ប្រទេស​កេនយ៉ាជា កន្លែង​ដែល​ជំងឺ​ត្រាក់កូម​រាលដាល​ខ្លាំង​ដោយសារ​អាកាសធាតុ​ស្ងួត ​ហើយ​ពួកគេ​រស់​នៅ​បែប​ពនេចរ​ និង​រស់នៅ​ស្និទ្ធ​នឹង​សត្វ​នៅ​ទីនោះ។​ មនុស្ស​ប្រមាណ​៥៣.០០០​នាក់​ បច្ចុប្បន្ន​កំពុង​ឆ្លង​ជំងឺ​នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com