អន្តរជាតិ
អ្នក​កាសែត​ថា ប្រទេស​បួគីណាហ្វាសូ​​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជន​ផ្លាស់​ទីលំនៅ​ត្រូវ​បំបិទ​សំឡេង
20, Jun 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ កុមារី​ឈរ​នៅ​ក្បែរ​ជម្រក​របស់​នាង​នៅឯ​ជំរំ​មួយ​សម្រាប់​ជនភៀសខ្លួន (IDPs) នៅ ទីក្រុង Kaya នៅ​ប្រទេស​បួគីណាហ្វាសូ កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ កុមារី​ឈរ​នៅ​ក្បែរ​ជម្រក​របស់​នាង​នៅឯ​ជំរំ​មួយ​សម្រាប់​ជនភៀសខ្លួន (IDPs) នៅ ទីក្រុង Kaya នៅ​ប្រទេស​បួគីណាហ្វាសូ កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។
ដោយ: VOA
អ្នក​សារ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​មក​ហើយ ​ក្រសួង​កិច្ចការ​នារី សាមគ្គីជាតិ គ្រួសារ ​និង​សកម្មភាព​មនុស្ស​ធម៌ ​បាន​បដិសេធ​សំណើ​ទស្សនកិច្ច​ជំរំ​ជន​ផ្លាស់​ទី​លំនៅ។​

 
អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បួគីណាហ្វាសូ ​ម្នាក់​បាន​លើក​ឡើងអំពី​ហេតុ​ផល​ពីរ​យ៉ាង​សម្រាប់​ការ​បដិសេធ​សំណើទស្សនកិច្ច​នេះ​ គឺ​ថា​ ដើម្បី​ការពារកិត្តិយស​របស់​អ្នក​រស់​នៅ​ក្នុងជំរំ​ និង​សុវត្ថិភាព​របស់​អ្នក​សារ​ព័ត៌មាន។​
 
ខណៈ​ពេល​ដែល​ក្រុម​ប្រដាប់​អាវុធ​គំរាម​កំហែង​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​នេះ ​ ​មាន​ជំរំជា​ច្រើន​របស់​ប្រជាជន​ដែល​ផ្លាស់ប្តូរ​ទីលំ​នៅ​នៅ​ក្នុងស្រុក​ ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​សុវត្ថិភាព​ ហើយ​មិន​បាន​ក្លាយ​ជា​គោល​ដៅនៃ​ការ​វាយ​ប្រហារទេ។​ អ្នក​សារព័ត៌មាន​និយាយ​ថា ​ភាគ​ច្រើន​នៃ​ជំរំ​ទាំង​នោះ​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ចូល​បាន​ ដោយ​មានហានិភ័យ​តិច​តួច​ប៉ុណ្ណោះ។​
 
អង្គការ​មនុស្សធម៌ និង​អ្នក​សារព័ត៌មាន​ជឿ​ថា​ ការ​ហាម​ឃាត់​នេះ​ មាន​ជាប់ទាក់ទង​នឹង​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការអ៊ុកស្វាម ​(Oxfam) ​ក្នុង​ខែ​ឧសភា ​ឆ្នាំ ​២០២០។​ របាយ​ការណ៍​នេះ​ ផ្តោត​លើ​ស្ត្រី​រស់​នៅ​ក្នុង​ជំរំ ​ដែល​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com