ជាតិ
សុខភាព
តើមានអាហារអ្វីខ្លះដែលអាចស្រូបយកខ្លាញ់ក្បាលពោះអ្នកបាន?
23, Jun 2021 , 6:59 am        
រូបភាព
រូបភាពដោយ Zoom
រូបភាពដោយ Zoom
ដោយ: ថ្មីៗ
យើងខ្ញុំជឿជាក់ថាអ្នកដែលមានក្បាលពោះតែងតែហាត់ប្រាណដើម្បីឱ្យស្រក ប៉ុន្តែបើអ្នកហាត់ហើយផ្គួបផ្សំជាមួយចំនីខាងក្រោមនេះ អ្នកនឹងស្រកបានលឿនជាមិនខានឡើយ។តើមានអ្វីខ្លះទៅ?

 
អ្នកអាចយកតៅហ៊ូទៅកកឱ្យរឹង ហើយយកមកបរិភោគបាន ព្រោះនៅពេលដែលវាឆ្លងកាត់កន្លែងដែលកករួច វាមានសារធាតុជូរម៉្យាង ដែលអាចកាត់ជាតិខ្លាញ់ដែលមានក្នុងរាងកាយអ្នក ដូចនេះក្បាលពោះអ្នកនឹងចាប់ផ្តើមស្រកបណ្តើរៗ។
 
សណ្តែកបណ្តុះពណ៌បៃតងក៏អាចជួយអ្នកឱ្យស្រកក្បាលពោះបានដែរ ព្រោះវាមានសារធាតុដែលជួយបន្ថយខ្លាញ់ដែលមានក្នុងសរសៃឈាមអ្នកបាន។
 
ផ្លែល្ហុងក៏អាចជួយអ្នកដែរ ព្រោះវាអាចជួយរំលាយអាហារបានលឿនក្រោយពេលដែលអ្នកបរិភោគចំណីផ្សេងៗរួច ដូចនេះខ្លាញ់ទាំងឡាយនឹងមិននៅជាប់ក្បាលពោះអ្នកឡើយ។
 
នៅក្នុងផ្លែម្នាស់ មានសារធាតុចិញ្ចឹមជាច្រើន រួមជាមួយវីតាមីនCដែលអាចជួយអ្នកបំបែកអាហារផ្សេងៗក្រោយពេលដែលអ្នកបរិភោគអាហារជាច្រើនរួច ដូចនេះអ្នកអាចពិសារវាបានក្រោយពេលបរិភោគអាហាររួច។
 
ត្រសក់ក៏អាចជួយអ្នកឱ្យស្រកក្បាលពោះបានដែរ ព្រោះវាមានវីតាមីនC និងB

ត្រួតពិនិត្យដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com