ជាតិ
ខេត្តមួយចំនួនបន្តធ្លាក់ភ្លៀង១សប្ដាហ៍ដោយសារឥទ្ធិពលជ្រលងសម្ពាធទាប និងមូសុងនិរតី
23, Jun 2021 , 7:59 am        
រូបភាព
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ល្ងាច មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ រូបថត ក្រសួងធនធានទឹក
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ល្ងាច មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ រូបថត ក្រសួងធនធានទឹក
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ចាប់ពីថ្ងៃ២៣-២៩ មិថុនា កម្ពុជា នឹងរងឥទ្ធិពលពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតាមតំបន់មួយចំនួនក្នុងប្រទេស មានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យម ។


 
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញថ្ងៃទី២២ មិថុនា បញ្ជាក់ថា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យម។ ទន្ទឹមនោះ ផ្នែកមួយចំនួននៃបណ្ដាខេត្តភាគខាងក្រោម អាចមានភ្លៀងធ្លាក់ច្រើន។
 
ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឱ្យបណ្ដាខេត្តជាប់ភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យម។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិច ទៅបង្គួរ។
 
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្នទៅលើបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានជាពិសេសនៅតំបន់វាលទំនាបកណ្ដាល៕
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com