ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន៤ទៀត នឹងបង្កើតរោងចក្រនៅកម្ពុជា ដែលអាចផ្តល់ការងារឱ្យពលរដ្ឋបាន១ពាន់កន្លែង
26, Jun 2021 ,
10:24 am
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
ក្រុមហ៊ុនថ្មី៤ទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)អនុញ្ញាតឱ្យបង្កើតរោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី, គ្រៀងសង្ហារឹម និងកង់អគ្គិសនី នៅក្នុងខេត្តស្វាយរៀង និងខេត្តព្រះសីហនុ សម្រាប់នាំចេញទៅបរទេស។ CDC បានបញ្ជាក់ថា ក្រុមហ៊ុនទាំង៤នោះ បានបោះទុនវិនិយោគសរុបប្រមាណ២៧លានដុល្លារ ក្នុងការបង្កើតរោងចក្រ ដែលអាចបង្កើតការងារដល់ពលរដ្ឋបានជាង១ពាន់កន្លែង ផងដែរ។
បើតាមការចុះផ្សាយរបស់CDCនាថ្ងៃទី២៣មិថុនា ក្នុងចំណោមក្រុមហ៊ុនទាំង៤ដែលបោះទុនបង្កើតរោងចក្រនៅកម្ពុជានោះ គឺមាន៣ក្រុមហ៊ុន ដែលបង្កើតរោងចក្រនៅក្នុងខេត្តស្វាយរៀង។ ក្នុងនោះមាន ក្រុមហ៊ុន HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក។
ការបង្កើតរោងចក្ររបស់ក្រុមហ៊ុន HONGLAITE HOME HANDICRAFTនេះ មានទំហំទឹកប្រាក់៥,២លានដុល្លារ ដែលអាចបង្កើតការងារបានជិត៤០០កន្លែង ខណៈក្រុមហ៊ុន XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD អាចបង្កើតការងារដល់ពលរដ្ឋ បានជាង៤៣០កន្លែង តាមរយៈការបង្កើតរោងចក្រ ផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ក្នុងទំហំវិនិយោគ៥,១លានដុល្លារ។
ដោយឡែក ក្រុមហ៊ុនLEISGER (CAMBODIA) CO., LTD បានបោះទុនជិត១៤លានដុល្លារ បង្កើតរោងចក្រផលិតកង់អគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត។ បើតាមCDC រោងចក្រផលិតកង់អគ្គិសនីរបស់ក្រុមហ៊ុនមួយនេះ អាចបង្កើតការងារដល់ពលរដ្ឋបានប្រមាណ២៥០នាក់។
សម្រាប់ ក្រុមហ៊ុន JIAWAY DECOR CO., LTD វិញ គឺត្រូវបានCDC អនុញ្ញាតឱ្យបង្កើតរោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារឹមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទំហំវិនិយោគ ៣,១លានដុល្លារអាមេរិក។ CDC បានបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុននេះ អាចបង្កើតការងារបានចំនួនប្រមាណ៣០កន្លែង ផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
CDC
រោងចក្រ
ស្វាយរៀង
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
1 សប្តាហ៍
«ប្រទានកម្ម»មានន័យដូចម្តេច?
2 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
3 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
4 ថ្ងៃ
រវាង «លស់» «លួស» និង «លោះ» មានអត្ថន័យខុសគ្នាដូចម្តេច?
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម