ជាតិ
សង្គមជាតិ
សៀមរាបជាប់លេខ១ផ្នែកទេសចរណ៍ប្រណីតលំដាប់កំពូល របស់TripAdvisor
26, Jun 2021 , 1:59 pm        
រូបភាព
ប្រាសាទបន្ទាយស្រី
ប្រាសាទបន្ទាយស្រី
ដោយ:
គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ TripAdvisor បានបញ្ចេញបញ្ជីឈ្មោះគោលដៅទេសចរណ៍ប្រណីតលំដាប់កំពូល (Top Luxury Tours — World) ចំនួន១០ប្រទេស សម្រាប់ការសម្រាកលំហែកាយរយៈពេល៣ថ្ងៃ។ ក្នុងនោះ រមណីយដ្ឋានអង្គរ ទឹកធ្លាក់ភ្នំគូលែន ភូមិបណ្ដែតទឹកកំពង់ភ្លុក និងប្រាសាទបន្ទាយស្រី ជាកន្លែងទេសចរណ៍ដ៏ប្រណីតប្រចាំខេត្តសៀមរាប។


ទីតាំងទេសចរណ៍ប្រណីតលំដាប់កំពូលទាំង១០ប្រទេសប្រចាំឆ្នាំ២០២១ របស់ TripAdvisor រួមមាន៖
១. ខេត្តសៀមរាប៖ រមណីយដ្ឋានអង្គរ, ទឹកធ្លាក់ភ្នំគូលែន, ភូមិបណ្ដែតទឹកកំពង់ភ្លុក និងប្រាសាទបន្ទាយស្រី
២. ក្រុង Playa de Carmen, ម៉ិកស៊ិក
៣. បឹង Tekapo, New Zealand
៤. បឹង Punta Arenas, ឈីលី
៥. កោះ St. Thomas, សហរដ្ឋអាមេរិក
៦. ក្រុងឌូបៃ, អេមីរ៉ាតអារ៉ាប់រួម
៧. ផ្សារបណ្តែតទឹកនិងតំបន់បេតិកភណ្ឌពិភពលោកអយុធ្យា, ថៃ
៨. ក្រុងបុរាណ និងមហាកំផែន, ចិន
៩. ទន្លេ Ko'olau Forest, សហរដ្ឋអាមេរិក
១០. ក្រុងម៉ូស្កូ, រុស្ស៉ី
 
ក្នុងឆ្នាំ២០២១នេះ​ Trip Advisor បានវាយតម្លៃថា សៀមរាបស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ប្រជាប្រិយបំផុតនៅឆ្នាំ២០២១ ដែលជាជម្រើសរបស់អ្នកទេសចរ (Travelers' Choice Best of the Best)។ តាម TripAdvisor អង្គរវត្ត ប្រាសាទបាយ័ន សារមន្ទីរមីន រមណីដ្ឋាន ទីតាំង និងសកម្មភាព ជាង២០០០ទៀត សុទ្ធតែជាចំណែកទាក់ទាញទេសចរឲ្យទៅកាន់ខេត្តសៀមរាប ជាពិសេសនៅពេលដែលស្ថានភាពវិលទៅប្រក្រតីវិញ ក្រោយវិបត្តិកូវីដ-១៩៕



Tag:
 ThmeyThmey25
 Tripadvisor
  អង្គរវត្ត
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com