ជាតិ
សុខភាព
កត្តា​អ្វីខ្លះ​ដែល​ធ្វើ​កុមារ​ឬ​ទារក​ក្តៅខ្លួន​?
09, Jul 2021 , 6:59 am        
រូបភាព
ប្រភព Pedpartners
ប្រភព Pedpartners
ដោយ: ថ្មីៗ
វា​ជា​រឿង​សំខាន់​ដើម្បី​ដឹង​ថា គ្រុនក្តៅ​ដោយ​ឯកឯង​មិនមែនជា​ជំងឺ​នោះ​ទេ ប៉ុន្តែ​ជាធម្មតា​វា​ជា​រោគសញ្ញា​នៃ​បញ្ហា​មួយចំនួន​។​

 
​គ្រុនក្តៅ​ចំពោះ​កុមារ ឬ​ទារក​អាច​កើតមាន​ដោយសារតែ​មូលហេតុ​មួយចំនួន​ដូចជា៖
 
 ការឆ្លង​មេរោគៈ គ្រុនក្តៅ​ភាគច្រើន​ត្រូវ​បាន​បង្កឡើង​ដោយ​ការឆ្លង​មេរោគ ឬ​ជំងឺ​ផ្សេងៗ​។ គ្រុនក្តៅ​ជួយ​ឲ្យ​ខ្លួន​ប្រឆាំង​ទប់ទល់​នឹង​ការឆ្លង​មេរោគ​ដោយ​ភ្ញោ​ច​លើ​ច​លន​ការការពារ​ពី​ធម្មជាតិ​។​
 
ការ​ស្លៀក​សម្លៀកបំពាក់​ច្រើន​ជាន់ៈ កុមារ ជាពិសេស​ក្មេង​ទើប​នឹង​កើត​, អាច​ក្តៅខ្លួន​ប្រសិន​បើ​ពួកគេ​ត្រូវបាន​គេ​ពាក់​សម្លៀក​បំពាក់​ច្រើនពេក ឬ​ស្ថិត​ក្នុង​បរិយាកា​សក្តៅ​ដោយសារតែ​ពួកគេ​មិនទាន់​គ្រប់គ្រង​សីតុណ្ហភាព​នៃ​ខ្លួន​ឲ្យ​ដូច​ទៅ​នឹង​មនុស្សធំ​បាន​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ដោយសារតែ​ការ​ក្តៅខ្លួន​ចំពោះ​ក្មេង​ទើបនឹង​កើត​អាច​បញ្ហា​ពី​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​, សូម្បី​តែ​កុមារ​ដែល​ស្លៀកពាក់​ច្រើន​ជាន់​ក៏ដោយ​, ត្រូវ​តែ​ត្រូវបាន​ពិនិត្យ​ដោយ​គ្រូពេទ្យ​ថា​តើ​ពួកគេ​មាន​គ្រុនក្តៅ​ឬ​យ៉ាងណា​។​
ការចាក់​វ៉ាក់សាំងៈ ទារក និង​កុមារ​ជួនកាល​មាន​គ្រុនក្តៅ​តិចតួច​ក្រោយពី​ទទួល​វ៉ាក់សាំង​៕

© រក្សាសិទ្ធិដោយ thmeythmey.com