COVID-19
ជាតិ
កូវីដ-១៩៖ ករណី​ថ្មី៨៣០នាក់ ជាសះស្បើយ ១០១២​នាក់ និង​ស្លាប់​២៨​នាក់​
13, Jul 2021 , 11:39 am        
រូបភាព
ក្រុមគ្រូពេទ្យ បូជាសពអ្នកជំងឺកូវីដ-១៩។ រូបថត៖ រដ្ឋបាលខេត្តព្រៃវែង
ក្រុមគ្រូពេទ្យ បូជាសពអ្នកជំងឺកូវីដ-១៩។ រូបថត៖ រដ្ឋបាលខេត្តព្រៃវែង
​មនុស្ស​ចំនួន ៨៣០នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ ២១៧​នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន ១ ០១២នាក់​បន្ថែម និង​អ្នក​ស្លាប់មាន ២៨នាក់​ទៀត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៣ ខែកក្កដា​នេះ​។។

 
​មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៦២ ៧០០នាក់ ក្នុងនោះ ៥ ០៩០នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៥៤ ៤៨៩នាក់ និង​ស្លាប់​សរុប ៩៥៣​នាក់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com