COVID-19
ជាតិ
មុនចូលទីស្តីការក្រសួងមហាផ្ទៃ ត្រូវឆ្លងកាត់ការធ្វើតេស្តរហ័សជាមុនសិន លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ
× ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំពីវិធានការធ្វើតេស្តរហ័សសម្រាប់មន្ត្រី និងភ្ញៀវដែលចូលទៅកាន់ទីស្តីការក្រសួង។
បើតាមលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ មន្ត្រី ត្រូវឆ្លងកាត់ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩រៀងរាល់ថ្ងៃធ្វើការនៅច្រកចូលនៃទីស្តីការ មុនពេលអនុញ្ញាតឲ្យចូលបម្រើការនៅការិយាល័យ។
លក្ខខណ្ឌបែបនេះ ត្រូវអនុវត្តដូចគ្នាសម្រាប់ភ្ញៀវ មុននឹងអនុញ្ញាតឲ្យពួកគេទំនាក់ទំនងការងារ។
វិធានការសុខាភិបាលផ្សេងៗ ក៏ត្រូវបានតម្រូវផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com